កាលពីថ្ងៃចន្ទ ៥កើត ដល់ថ្ងៃសុក្រ ៩កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ដល់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ លោកស្រី ទេស សុដាវី អនុប្រធាននាយកដ្ឋានរដ្ឋបាល ផែនការ និងសហប្រតិបត្តិការ និងក្រុមការងារបច្ចេកទេសអាជ្ញាធរទន្លេសាប រួមជាមួយទីប្រឹក្សាបច្ចេកទេសរបស់ធនាគារពិភពលោក បានចុះសិក្សាស្រាវជ្រាវ និងប្រមូលធាតុចូល ដើម្បីកំណត់រៀបចំផែនការយុទ្ធសាស្ត្រ សម្រាប់អាងបឹងទន្លេសាបនៃកម្មវិធី ការអនុវត្តវាយតម្លៃសន្តិសុខទឹក ក្រោមកិច្ចសហការរវាងអាជ្ញាធរទន្លេសាប និងធនាគារពិភពលោក ផ្តោតលើ៖
- បង្កើន ការយល់ដឹងពីបញ្ហាប្រឈមសុវត្ថិភាពទឹកនៅក្នុងអាងទន្លេសាប និងដៃទន្លេ
- គាំទ្រគោលនយោបាយ ដើម្បីបង្កើតការ ឯកភាពគ្នាលើប្រព័ន្ធគ្រប់គ្រងអាងទន្លេសាប
- ការកំណត់ផែនការអភិវឌ្ឍសម្រាប់អាងទន្លេសាប
- បង្កើនចំណេះ ដឹង និងលើកកម្ពស់សមត្ថភាពភាគីពាក់ព័ន្ធ។
ការសិក្សាខាងលើនេះ ក្រុមការងារបានចុះទៅតាមមន្ទីរពាក់ព័ន្ធចំនួន១០ ដែលស្ថិតនៅក្នុងខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ និងខេត្តប៉ៃលិន មានដូចជា៖ (១)មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងនាវានុវត្តន៍ (២)មន្ទីររ៉ែ និងថាមពល (៣)មន្ទីរសាធារណៈការ និងដឹកជញ្ជូន (៤)មន្ទីផែនការ (៥)ទីភ្នាក់ងារគ្រោះមហន្តរាយ (៦)មន្ទីរធនធានទឹក និងឧតុនិយម (៧)មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (៨)មន្ទីរអភិវឌ្ឍន៍ជនបទ (៩)មន្ទីរផែនការ (១០)មន្ទីរបរិស្ថាន៕













