នៅថ្ងៃសុក្រ ២កើត ដល់ថ្ងៃចន្ទ ៥កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ក្រុមការងារបច្ចេកទេសអាជ្ញាធរទន្លេសាប ដឹកនាំដោយ លោកស្រី ប្រាក់ ចាន់វឌ្ឍនា អនុប្រធាននាយកដ្ឋានធនធានធម្មជាតិ បានជួយសម្របសម្រួលដល់ទីប្រឹក្សាបច្ចេកទេសរបស់ធនាគារពិភពលោកក្នុងការចុះសិក្សាស្រាវជ្រាវ និងប្រមូលធាតុចូល ដើម្បីកំណត់រៀបចំផែនការយុទ្ធសាស្ត្រសម្រាប់អាងបឹងទន្លេសាបនៃកម្មវិធីការអនុវត្តវាយតម្លៃសន្តិសុខទឹក ក្រោមកិច្ចសហការរវាងអាជ្ញាធរទន្លេសាប និងធនាគារពិភពលោក តាមបណ្តាមន្ទីរពាក់ព័ន្ធមួយចំនួន មានដូចជា មន្ទីរធនធានទឹក និងឧតុនិយម មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ទីរអភវឌ្ឍន៍ជនបទ មន្ទីរផែនការ មន្ទីរបរិស្ថាន មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនាវានុវត្តន៍ មន្ទីររ៉ែ និងថាមពល មន្ទីរសាធារណៈការ និងដឹកជញ្ជូន និងរដ្ឋាករទឹកស្វយ័ត ក្នុងភូមិសាស្ត្រខេត្តចំនួន៣ រួមមាន ខេត្តកំពង់ធំ ខេត្តសៀមរាប និងខេត្តព្រះវិហារ៕




















