ព្រឹកថ្ងៃពុធ ១៤កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ នាទីស្តីការក្រសួងសាធារណៈការ និងដឹកជញ្ជូន ក្រុមការងារបច្ចេកទេសអាជ្ញាធរទន្លេសាប ដឹកនាំដោយលោកស្រី ប្រាក់ ចាន់វឌ្ឍនា អនុប្រធាននាយកដ្ឋានធនធានធម្មជាតិ សហការជាមួយទីប្រឹក្សាបច្ចេកទេសរបស់ធនាគារពិភពលោក បានជួបពិភាក្សាការងារជាមួយ លោក អ៊ុម វិបុល ប្រធាននាយកដ្ឋានស្រាវជ្រាវប្រព័ន្ធចម្រោះទឹកកខ្វក់ នៃក្រសួងសាធារណៈការ និងដឹកជញ្ជូន។ កិច្ចពិភាក្សានេះមានគោលបំណងសំខាន់ ដើម្បីពិភាក្សា និងស្វែងរកទិន្នន័យមួយចំនួនស្តីពី៖ (i) ទីតាំង និងការគ្រប់គ្រងសំណល់រាវតាមរយៈប្រព័ន្ធចម្រោះទឹកកខ្វក់ព្រមទាំងសមត្ថភាពរបស់ប្រព័ន្ធចម្រោះទឹកកខ្វក់តាមទីតាំងនីមួយៗ និងការតាមដានលើប៉ារ៉ាម៉ែត្រមួយចំនួននៃគុណភាពទឹក (ii) ទីលានប្រមូល និងសមត្ថភាពប្រមូលព្រមទាំងការគ្រប់គ្រងសំណល់រឹង និងប្លាស្ទិក នៅតាមបណ្តាខេត្តជុំវិញបឹងទន្លេសាប និងខេត្តនៅក្នុងតំបន់ពាក់ព័ន្ធនៃអាងបឹងទន្លេសាប។







