Thursday, April 23, 2026

ក្រុមការងារ​យេនឌ័រ​របស់​អាជ្ញាធរ​ទ​ន្លេ​សាប បន្ត​ចុះ​ធ្វើការ​លើកកម្ពស់​ការយ​ល់​ដឹង​យេនឌ័រ និង​កសាង​សមត្ថភាព​ស្ត្រី លើ​ការការពារ ថែរក្សា ទប់ស្កាត់ និង​គ្រប់គ្រង​នៅ​តំបន់​ទន្លេសាប ស្ថិតនៅក្នុង​ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​

​កាលពី​ថ្ងៃ​ចន្ទ ១៤​កើត រហូតដល់​ថ្ងៃ​ព្រហស្បតិ៍ ២​រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពស ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​៩ រហូតដល់​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០២៥ លោកស្រី ទេស សុដាវី អនុប្រធាននាយកដ្ឋាន​រដ្ឋបាល ផែនការ និង​សហប្រតិបត្តិការ បាន​ដឹកនាំ​ក្រុមការងារ​យេនឌ័រ​របស់​អាជ្ញាធរ​ទ​ន្លេ​សាប ចុះ​ធ្វើការ​លើកកម្ពស់​ការយ​ល់​ដឹង​យេនឌ័រ និង​កសាង​សមត្ថភាព​ស្ត្រី លើ​ការការពារ ថែរក្សា ទប់ស្កាត់ និង​គ្រប់គ្រង​នៅ​តំបន់​ទន្លេសាប ស្ថិតនៅក្នុង​ឃុំ​អូរសណ្តាន់ និង​ឃុំ​អន្លង់ត្នោត ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​។
​ការចុះអនុវត្ត​សកម្មភាព​នេះ ផ្ដោត​សំខាន់​លើ​ការប្រមូល​ព័ត៌មាន និង​ទិន្នន័យ​ប្រជាពលរដ្ឋ​ជា​ស្ត្រី បុរស កុមារ ចាស់ជរា និង​ជនពិការ ដែល​ស្ថិតនៅក្នុង​តំបន់​តាមរយៈ​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​បញ្ជ្រាប​ការយល់ដឹង​យេនឌ័រ​ក្នុងការ ការពារ ថែរក្សា ទប់ស្កាត់ គ្រប់គ្រង និង យល់ដឹង​ពី​សារៈប្រយោជន៍ ធនធានធម្មជាតិ​រប​ស់​បឹង​ទន្លេសាប ក្នុងការ​ចែករំលែក​ចំណេះដឹង និង​បទពិសោធន៍ ជាពិសេស​កសាង​សមត្ថភាព​ស្ត្រី​ឱ្យ មាន​ភាព​អង់អាច​ចូលរួមចំណែក​ទប់ស្កាត់ មាន​សិទ្ធិ​បញ្ចេញ​មតិយោបល់ និង​មាន​សិទ្ធិ​សម្រេចចិត្ត​លើ​ការអនុវត្ត​ការ ងារ​ក្នុង​ស្មារតី​ចូលរួម​លើកកម្ពស់​សមភាព​យេនឌ័រ ដោយ​មិនមាន​ភាព​រើសអើង​ក្នុងការ​អភិវឌ្ឍន៍ នៅ​តំបន់​បឹង​ទន្លេសាប​។​
​បន្ទាប់ពី​ក្រុមការងារ​បានធ្វើ​ការចុះ​ស្វែងយល់​ពី​ការយល់ដឹង​យេនឌ័រ​ដោយផ្ទាល់​ពី​អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ​ទាំង​ស្ត្រី បុរស មនុស្ស​ចាស់ ជនពិការ និង​កុមារ ដែល​ស្ថិតនៅក្នុង​ឃុំ​អូរសណ្តាន់ និង​ឃុំ​អន្លង់ត្នោត ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ មានការ​យល់ដឹង និង​មានការ​ចូលរួម​ក្នុង​ការពារ ថែរក្សា ទប់ស្កាត់ និង​គ្រប់គ្រង​ធនធានធម្មជាតិ​នៅ​តំបន់​ទន្លេសាប​ប្រកបដោយ សមភាព និង​សមធម៌​យេនឌ័រ​បានល្អ​ប្រសើរ​៕

ព័ត៌មាន និងព្រឹត្តិការណ៍