Thursday, April 23, 2026

ការពង្រឹង​សមត្ថភាព មន្ត្រី​អាជ្ញាធរ​ទន្លេសាប អំពី​ការប្រើប្រាស់​ម៉ូ​ឌែ​ល Rainfall-Runoff-Inundation (RRI-model)

​មន្ត្រី​បច្ចេកទេស​វ័យក្មេង អគ្គលេខាធិការដ្ឋាន​នៃ​អាជ្ញាធរ​ទន្លេសាប រួមជាមួយ​និស្សិត​កម្មសិក្សា​មកពី​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ទទួលបាន​ការបណ្តុះបណ្តាល​ចំណេះដឹង​ពង្រឹងសមត្ថភាព​បន្ថែម ដោយ​អ្នកជំនាញ​ម៉ូ​ឌែ​ល លោក​បណ្ឌិត លី ស្ទី​វិ​ន អំពី​ការប្រើប្រាស់​ម៉ូ​ឌែ​ល Rainfall-Runoff-Inundation (RRI-Model) ក្រោម​ការដឹកនាំ​សម្របសម្រួល​ដោយ លោក​បណ្ឌិត អ៊ុក សុវណ្ណារ៉ា ជំនួយការ​របស់​ឯក​ឧ​ត្ត​ម​អនុប្រធាន​ក្តាប់​រួម​អាជ្ញាធរ​ទន្លេសាប​។ ការពង្រឹង​សមត្ថភាព​ជំនាញ​ខាង​នេះ គឺ​បង្កើន​ចំណេះដឹង និង​ការយល់ដឹង អំពី​ឥទ្ធិពល​នៃ​បម្រែបម្រួល​អាកាសធាតុ និង​ទំនប់​ស្ទាក់​ទឹក​ទៅលើ​អុ​ី​ដ្រូ​ឡូ​ស៊ី (​កម្ពស់​ទឹក ធារទឹក និង​វិសាលភាព​ជំនន់​) នៃ​ប្រព័ន្ធ​ទឹក​លើដី (​ទន្លេ បឹងបួរ​)៕

ព័ត៌មាន និងព្រឹត្តិការណ៍