នាព្រឹកថ្ងៃចន្ទ ៧កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប ឯកឧត្តម ម៉ៅ ហាក់ អនុប្រធានអាជ្ញាធរទន្លេសាប និងជាប្រធានក្រុមការងារនៃគម្រោងសហប្រតិបត្តិការទ្វេភាគីរវាងអាជ្ញាធរទន្លេសាប និងសាធារណៈរដ្ឋប្រជាមានិតចិន បានអញ្ជើញជំនួបពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរទន្លេសាប និងការិយាល័យជលសាស្ត្រ នៃវិទ្យាស្ថានស្រាវជ្រាវជលសាស្ត្រ និងឧតុនិយម (BoH/NIHWA) ដឹកនាំដោយលោក Wang Zhifei អនុប្រធានផ្នែក នៃមជ្ឈមណ្ឌលស្រាវជ្រាវបច្ចេកវិទ្យាជលសាស្ត្រ, ការិយាល័យជលសាស្ត្រ ( Bureau of Hydrology, CWRC)។ ជំនួបពិភាក្សានេះ រៀបចំឡើងនៅសាលប្រជុំអគ្គលេខាធិការដ្ឋានអាជ្ញាធរទន្លេសាប ដោយមានការចូលរួមពីក្រុមការងារអគ្គលេខាធិការដ្ឋានអាជ្ញាធរទន្លេសាប នាយកដ្ឋានជលសាស្ត្រ និងការងារទន្លេនៃក្រសួងធនធានទឹក និងឧតុនិយម និងជាមួយមន្ត្រីបច្ចេកទេសការិយាល័យជលសាស្ត្រ (BoH) វិទ្យាស្ថានស្រាវជ្រាវណានជីង ផ្នែកជលសាស្ត្រ និងប្រព័ន្ធស្វ័យប្រវត្តិកម្មសម្រាប់ការអភិរក្សទឹក ក្រសួងធនធានទឹក (NIHWA) នៃសាធារណរដ្ឋប្រជាមានិតចិន។
សូមជម្រាបជូនថា កិច្ចជំនួបពិភាក្សានេះ បានផ្តោតសំខាន់ៗ រួមមាន៖ (១).ពិភាក្សាលើដំណើរការចាប់ផ្តើមការអនុវត្តការសិក្សារួមគ្នាគម្រោងសកម្មភាព «Lancang Mekong Smart Eyes»៖ ការតាមដានលំហូរទឹក និងល្បាប់នៅក្នុងទន្លេមេគង្គ -ឡាងឆាងតាមប្រព័ន្ធឆ្លាតវៃ online realtime (Lancang Mekong Smart Eyes Action: Intelligent On-lineRealtime Discharge and Sediment Monitoring on the Mekong River) (២).បណ្តុះបណ្តាលបច្ចេកទេសពីការដំឡើងឧបករណ៍ និងការបញ្ចូលប្រព័ន្ធរួម (Equipment installation and system integration) ដល់មន្ត្រីអគ្គលេខាធិការដ្ឋានអាជ្ញាធរទន្លេសសាប (៣).ការត្រួតពិនិត្យ ឧបករណ៍ និងដំឡើងសាកល្បងលើការដំណើរការរបស់ឧបករណ៍ មុននឹងដំឡើងនៅស្ថានីយ (៤). ភាគីទាំង២ បានចុះពិនិត្យ ទីតាំងជាក់ស្តែងសម្រាប់ ការតាមដាន online realtime នៅដងទន្លេសាប ត្រង់ទីតាំងខណ្ឌជ្រោយចង្វារ OCIC (៥).បន្តពង្រឹងកិច្ចសហប្រតិបត្តិទ្វេភាគី និងដំណើរការនីតិវិធីនៃការរៀបចំសំណើគម្រោង និងការដាក់សំណើគម្រោង ដោយមានគាំទ្រភាពជាដៃគូរវាងអាជ្ញាទរទន្លេសាប និងភាគិចិន នៅពេលខាងមុខបន្តទៀត៕






















