Tuesday, September 29, 2026

ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម អាជ្ញាធរ​ទន្លេសាប អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​បើក​សិក្ខាសាលា​ចាប់ផ្តើម​បើក​ដំណើ​រ​ការអនុវត្ត​គម្រោង​រៀបចំ​ផែនការ​អាង​ទន្លេ​ដោយ​ផ្អែក​លើ​ព័ត៌មាន​ហានិភ័យ​អាកាសធាតុ​សម្រាប់​អាង​ទន្លេសាប (CRBP)

​ដោយ​ទទួលបាន​ការអនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម​រដ្ឋមន្ត្រី ថោ ជេដ្ឋា ប្រធាន​អាជ្ញាធរ​ទន្លេសាប នា​ព្រឹក​ថ្ងៃ​ចន្ទ ២​រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវ​នឹង​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០២៦ ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម អមដោយ​ឯកឧត្តម សរ គឹម​សាន្ត អគ្គលេខាធិការ​អាជ្ញាធ​រ និង​លោក ឡុង ពិសិដ្ឋ តំណាង​ធនាគារ​អភិវឌ្ឍន៍​អា​ស៊ី ADB បាន​អ​ញ្ជើ​ញ​ជា​អធិបតី​ក្នុង​ពិធី​សិក្ខាសាលា​បើក​ដំណើរការ​អនុវត្ត​គ​ម្រា​ង ស្តីពី “​ការរៀបចំ​ផែនការ​អាង​ទន្លេ​ដោយ​ផ្អែកលើ​ព័ត៌មាន​ហានិភ័យ​អាកាសធាតុ​សម្រាប់​អាង​ទន្លេសាប​_Climate Risk-Information Basin Plan (CRIBP) for the Tonle Sap River Basin) ក្រោម​គម្រោង​កែលម្អរ​ប្រព​ន្ធ័​ធារាសាស្ត្រ​កសិកម្ម IAIP-AF របស់​ក្រសួង​ធនធានទឹក​និង​ឧតុនិយម ដែល​ដឹកនាំ​ដោយ ឯកឧត្តម ចាន់ ស៊ី​ណាត រដ្ឋលេខាធិការ និង​ជា​នាយក​គម្រោង គាំទ្រ​ហិរញ្ញប្បទាន​ដោយ​ធនាគារ​អភិវឌ្ឍន៍​អា​ស៊ី ADB និង​មានការ​អញ្ជើញ​ចូលរួម​ពី​ឯកឧត្តម លោក លោកស្រី តំណាង​ក្រសួង​-​ស្ថាប័ន អង្គភាព​គ្រប់គ្រង​គម្រោង ធនាគារពិភពលោក រដ្ឋបាលខេត្ត មន្ទីរជំនាញ​ពាក់ព័ន្ធ រដ្ឋបាល​ស្រុក ឃុំ អង្គការ​សង្គម​ស៊ីវិល តំណាង​សហគមន៍ ដៃគូ​អភិវឌ្ឍ និង​មន្ត្រី​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប​។
​គោលបំណង​រួម​នៃ​សិក្ខាសាលា គឺ​ដើម្បី​បង្កើត​ការយល់ដឹង​រួម​ក្នុងចំណោម​ភាគី​ពាក់ព័ន្ធ​សំខាន់ៗ និង​ទទួលបាន​ការណែនាំ​ផ្នែក​បច្ចេកទេស និង​ស្ថាប័ន លើ​វិសាលភាព វិធីសាស្ត្រ ការរៀបចំ​ការអនុវត្ត ផែនការ​ការងារ និង​សកម្មភាព​អាទិភាព សម្រាប់​ការរៀបចំ​ផែនការ​អាង​ទន្លេ​ដោយ​ផ្អែកលើ​ព័ត៌មាន​ហានិភ័យ​អាកាសធាតុ​ក្នុង​អាង​ទន្លេសាប​៕

Previous article
Next article

ព័ត៌មាន និងព្រឹត្តិការណ៍