Friday, August 21, 2026

ឯកឧត្តម ម៉ៅ ហាក់ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ស្តីពី​សំណើសុំ​កិច្ចសហការ​ដំឡើង​ស្ថានីយ​ជលសា​ស្ត្រ​-​ទន្លេសាប​ជ្រោយចង្វារ ស្ថិតនៅតាម​ដង​ទន្លេសាប ខាងមុខ​ក្រុមហ៊ុន OCIC ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​

​ព្រឹក​ថ្ងៃ​ពុធ ៦​កើត ខែ​ស្រាពណ៍​ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវ​នឹង​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០២៦ ដោយ​ទទួលបាន​ការអនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពី​ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទ​ន្ល​សាប ឯកឧត្តម ម៉ៅ ហាក់ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប និង​ជា​ប្រធាន​ក្រុមការងារ​អនុវត្ត​គម្រោង​កិច្ចសហការ​ជាមួយ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​ឯកឧត្តម ឯក ឃុន​ឌឿ​ន អភិបាលរង​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ នៅ​សាលប្រជុំ​សាលា​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​លើ​ការស្នើសុំ​កិច្ចសហប្រតិបត្តិការ​ដំឡើង​ស្ថានីយ​ជលសា​ស្ត្រ​-​ទន្លេសាប​ជ្រោយចង្វារ ស្ថិតនៅតាម​ដង​ទន្លេសាប ក្នុង​តំបន់​មជ្ឍមណ្ឌល​សន្និបាត និង​ពិព័រណ៍​អន្តរជាតិ​ជ្រោយចង្វារ OCIC ស្ថិតក្នុង​ភូមិសាស្ត្រ​ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ដោយមាន​ការចូលរួម​ពី​តំណាង​នាយកដ្ឋាន​ជលសា​ស្ត្រ និង​ការងារ​ទន្លេ​នៃ​ក្រសួង​ធនធានទឹក និង​ឧតុនិយម មន្ទីរ​ពាក់ព័ន្ធ​អាជ្ញាធរ​ដែនដី និង​តំណាង​ក្រុមហ៊ុន OCIC​។
​សូម​ជម្រាបជូន​ថា គម្រោង​ស្ថានីយ​ជល​សាស្ត្រ​ទន្លេសាប​ជ្រោយចង្វារ គឺជា​កិច្ចសហការ​រវាង​អាជ្ញាធរ​ទន្លេសាប​ជាមួយនឹង Bureau of Hydrology នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ដែល​ស្ថិតនៅក្នុង​គម្រោង Langcang-Mekong Smart EyeAction-Joint Research on the Technology and Standard Intelligent HydrologicalMonitoring in the Mekong River កាលពី​អំឡុង​ចុងឆ្នាំ​២០២៤៕

ព័ត៌មាន និងព្រឹត្តិការណ៍