នាថ្ងៃអង្គារ ៥កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ លោកស្រី ទេស សុដាវី អនុប្រធាននាយកដ្ឋានរដ្ឋបាល ផែនការ និងសហប្រតិបត្តិការ បានដឹកនាំក្រុមការងារបច្ចេកទេសយេនឌ័រ របស់អាជ្ញាធរទន្លេសាប បន្តចុះកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពី“ការចូលរួមយេនឌ័រក្នុងការអភិរក្សធនធានជលផល និងបរិស្ថាន” ស្ថិតនៅក្នុងតំបន់បឹងទន្លេសាប នៅស្រុកកណ្តៀង ខេត្តពោធិ៍សាត់។ គោលបំណងនៃការចុះអនុវត្តសកម្មភាព ៖
- ផ្សព្វផ្សាយពីសារៈសំខាន់ការអភិរក្សធនធានជលផល និងបរិស្ថាន នៅតំបន់បឹងទន្លេសាប
- បង្ហាញពីទស្សនៈយេនឌ័រ និងបរិយាបន្នសង្គម និងសិទ្ធិចូលរួមក្នុងការអភិរក្សធនធានជល និងបរិស្ថាន
- រួមបញ្ចូល GEDSI ចូលរួមអភិរក្សធនធានជលផល និងបរិស្ថាន ក្នុងការអនុវត្តការងារនានា ដោយភាពសមរម្យ
- បង្កើនការយល់ដឹងសហគមន៍ ពីតួនាទី ភារកិច្ចសំខាន់របស់ស្ត្រី និងបរិយាបន្នសង្គម ដោយមិនរើសអើង
- ជំរុញការចូលរួមយ៉ាងសកម្មពីគ្រប់ភាគី ដើម្បីធានាថាមានការគ្រប់គ្រងធនធានជលផលប្រកបដោយប្រសិទ្ធភាព
- បង្កើនការយល់ដឹងយេនឌ័រ ពីការបម្រែបម្រួលអាកាសធាតុ និងផលប៉ះពាល់ធនធានធម្មជាតិបឹងទន្លេសាប។
សូមជម្រាបជូនថា ក្រុមការងារបានជួបប្រជុំស្វែងយល់ដោយផ្ទាល់ពីអាជ្ញាធរមូលដ្ឋាន ដែលស្ថិតនៅស្រុកកណ្តៀង ខេត្តពោធិ៍សាត់ បានលើកកម្ពស់ការយល់ដឹងយេនឌ័រពីសិទ្ធិ និងតួនាទីស្ត្រី និងបរិយាបន្នសង្គមក្នុងការចូលរួមមិនរើសអើងប្រកបដោយសមភាព និងសមធម៌ លើការពារ ថែរក្សា ទប់ស្កាត់ និងគ្រប់គ្រងធនធានធម្មជាតិ នៅតំបន់បឹងទន្លេសាបឱ្យមាននិរន្តរភាព ៕









