Friday, May 22, 2026

ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង អាជ្ញាធរ​ទន្លេសាប អញ្ជើញ​ចូលរួម​សិក្ខាសាលា​ស្តីពី “ ភាពជា​អ្នកដឹកនាំ និង​នវានុវត្តន៍ ជំនា​ន់ទី ៨ – LIP8 ” សម្រាប់​មន្ត្រីជាន់ខ្ពស់​ក្នុង​មុខតំណែង​តាម​បណ្តា​ក្រសួង​-​ស្ថាប័ន រៀបចំ​នៅ​សាលា​ភូមិន្ទ​រដ្ឋបាល​

​នា​ថ្ងៃ​ព្រហស្បតិ៍ ៥​កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវ​នឹង​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០២៦ ដោយ​ទទួលបាន​ការអនុញ្ញាត​ចាត់តាំង​ដ៏​ខ្ពង់ខ្ពស់​ពី​ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង​អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ចូលរួម​សិក្ខាសាលា ស្តីពី “ ភាពជា​អ្នកដឹកនាំ និង​នវានុវត្តន៍ ជំនា​ន់ទី ៨ – Leadership and Innovation Program-LIP8 ” សម្រាប់​មន្ត្រីជាន់ខ្ពស់​ក្នុង​មុខតំណែង តាម​បណ្តា​ក្រសួង​-​ស្ថាប័ន ដែល​រៀបចំ​ដោយ​ក្រសួង​មុខងារសាធារណៈ ដែល​បានរៀបចំ​នៅ​សាលា​ភូមិន្ទ​រដ្ឋបាល​។ កម្មវិធី​វគ្គ​បណ្តុះបណ្តាល​នេះ​មាន​រយៈពេល ៧​សប្តាហ៍ គឺ​សិក្ខាកាម​សិក្សា​ដោយផ្ទាល់​រយៈពេល ១​សប្តាហ៍ និង​សិក្សា​តាម​ប្រព័ន្ធ​អន​ឡាញ​ចំនួន ៦​សប្តាហ៍​៕

ព័ត៌មាន និងព្រឹត្តិការណ៍