នាថ្ងៃព្រហស្បត្តិ៍ ៦រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ លោកស្រី ទេស សុដាវី អនុប្រធាននាយកដ្ឋានរដ្ឋបាល ផែនការ និងសហប្រតិបត្តិការ បានដឹកនាំក្រុមការងារយេនឌ័ររបស់អាជ្ញាធរទន្លេសាប បន្តចុះប្រមូលព័ត៌មាន និងទិន្នន័យ ស្តីពីការចូលរួមយេនឌ័រក្នុងការអភិរក្សធនធានជលផល និងបរិស្ថាន ស្ថិតនៅស្រុកសន្ទុក ខេត្តកំពង់ធំ។
គោលបំណងនៃការចុះអនុវត្តសកម្មភាព ៖
- ផ្សព្វផ្សាយ ពីសារៈសំខាន់នៃធនធានធម្មជាតិ ការអភិរក្សធនធានធម្មជាតិ
- រួមបញ្ចូល GEDSI ការពារ ទប់ស្កាត់បទល្មើសខុសច្បាប់ក្នុងការអភិរក្សធនធានធម្មជាតិ
- ជំរុញលើកទឹកចិត្ត និងឱ្យតម្លៃលើការងារ តួនាទី ភារកិច្ចរបស់ស្ត្រី និងបរិយាបន្នសង្គម
- បង្កើនការយល់ដឹងពីការបម្រែបម្រួលអាកាសធាតុ និងផលប៉ះពាល់លើធនធានធម្មជាតិ បរិស្ថាន និងសេដ្ឋកិច្ច-សង្គម
- ពង្រឹង និងពង្រីកពីការយល់ដឹងយេនឌ័រ លើការគ្រប់គ្រងកាកសំណល់រឹង-រាវ ការបំពុលបរិស្ថាន និងការថយចុះធនធានជលផល
- ជំរុញការចូលរួមយ៉ាងសកម្មពីស្ត្រី និងគ្រប់ភាគី ដើម្បីការពារ ទប់ស្កាត់ ថែរក្សាធនធានធម្មជាតិ និងបរិស្ថាន ដើម្បីធានាបាននូវប្រសិទ្ធភាព សម្រាប់ទ្រទ្រង់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ កម្ពុជា និងសេដ្ឋកិច្ចជាតិ ក្នុងពេលបច្ចុប្បន្ន និងអនាគតសម្រាប់អ្នកជំនាន់ក្រោយ។
សូមជម្រាបជូនថា ការអនុវត្តសកម្មភាពខាងលើនេះ ក្រុមការងារបានចុះស្វែងយល់ដោយផ្ទាល់ពីអាជ្ញាធរមូលដ្ឋាន ដែលស្ថិតនៅស្រុកសន្ទុក ខេត្តកំពង់ធំ បានលើកកម្ពស់ការយល់ដឹងយេនឌ័រពីសិទ្ធិ និងតួនាទីស្ត្រី និងបរិយាបន្នសង្គម ក្នុងការចូលរួមមិនរើសអើងប្រកបដោយសមភាព និងសមធម៌៕








