ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ប្រធានអាជ្ញាធរទន្លេសាប នាព្រឹកថ្ងៃចន្ទ ២រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ែល តូនី អនុប្រធានក្តាប់រួម អមដោយឯកឧត្តម សរ គឹមសាន្ត អគ្គលេខាធិការអាជ្ញាធរ និងលោក ឡុង ពិសិដ្ឋ តំណាងធនាគារអភិវឌ្ឍន៍អាស៊ី ADB បានអញ្ជើញជាអធិបតីក្នុងពិធីសិក្ខាសាលាបើកដំណើរការអនុវត្តគម្រាង ស្តីពី “ការរៀបចំផែនការអាងទន្លេដោយផ្អែកលើព័ត៌មានហានិភ័យអាកាសធាតុសម្រាប់អាងទន្លេសាប_Climate Risk-Information Basin Plan (CRIBP) for the Tonle Sap River Basin) ក្រោមគម្រោងកែលម្អរប្រពន្ធ័ធារាសាស្ត្រកសិកម្ម IAIP-AF របស់ក្រសួងធនធានទឹកនិងឧតុនិយម ដែលដឹកនាំដោយ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ និងជានាយកគម្រោង គាំទ្រហិរញ្ញប្បទានដោយធនាគារអភិវឌ្ឍន៍អាស៊ី ADB និងមានការអញ្ជើញចូលរួមពីឯកឧត្តម លោក លោកស្រី តំណាងក្រសួង-ស្ថាប័ន អង្គភាពគ្រប់គ្រងគម្រោង ធនាគារពិភពលោក រដ្ឋបាលខេត្ត មន្ទីរជំនាញពាក់ព័ន្ធ រដ្ឋបាលស្រុក ឃុំ អង្គការសង្គមស៊ីវិល តំណាងសហគមន៍ ដៃគូអភិវឌ្ឍ និងមន្ត្រីអគ្គលេខាធិការដ្ឋាន អាជ្ញាធរទន្លេសាប។
គោលបំណងរួមនៃសិក្ខាសាលា គឺដើម្បីបង្កើតការយល់ដឹងរួមក្នុងចំណោមភាគីពាក់ព័ន្ធសំខាន់ៗ និងទទួលបានការណែនាំផ្នែកបច្ចេកទេស និងស្ថាប័ន លើវិសាលភាព វិធីសាស្ត្រ ការរៀបចំការអនុវត្ត ផែនការការងារ និងសកម្មភាពអាទិភាព សម្រាប់ការរៀបចំផែនការអាងទន្លេដោយផ្អែកលើព័ត៌មានហានិភ័យអាកាសធាតុក្នុងអាងទន្លេសាប៕

























