ថ្ងៃពុធ ៦កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែមេសាឆ្នាំ២០២៦ ឯកឧត្តម សរ គឹមសាន្ត អគ្គលេខាធិការអាជ្ញាធរទន្លេសាប បានបន្តចុះអនុវត្ត តាមតួនាទីភារកិច្ច និងតាមការណែនាំ ចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម និងជា ប្រធានអាជ្ញាធរទន្លេសាប ដឹកនាំក្រុមការងារអគ្គលេខាធិការដ្ឋានអាជ្ញាធរទន្លេសាប ប្រជុំ ពិភាក្សា និងស្តាប់របាយការណ៍ស្រុកក្រគរ ស្រុកកណ្តៀង ស្រុកបាកាន និងមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តពោធិ៍សាត់ ឃុំពាក់ពន្ធ័ អំពីការអាស្រ័យផលរបស់ប្រជាពលរដ្ឋក្នុងតំបន់២ ការចូលទន្ទ្រានក្នុងតំបន់៣ដែលជាតំបន់ត្រូវការពារ ដើម្បីផ្ទៀងផ្ទាត់ជាមួយព័ត៌មាន ទិន្នន័យដែលមានលើផែនទី និងលើផែនដីជាក់ស្តែង ព្រមទាំងបន្តចុះពិនិត្យ សុពលភាពបាញ់ថ្នាំ និងបង់លេខសម្គាល់បង្គោលកំណត់ព្រំដីតំបន់៣ ស្ថិតក្នុងភូមិសាស្ត្រឃុំអន្សាចំបក់ ក្បាលត្រាច កំពង់លួង អន្លង់ត្នោត ស្នាអន្សា អូរសណ្តាន់ និងឃុំកំពង់ពោធិ៍ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដោយមានកិច្ចសហការចូលរួមពីមន្ទីរធនធានទឹក និងឧតុនិយម មន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរយោដី អភិបាលរងស្រុក កងកម្លាំងទទួលបន្ទុក មេឃុំ ជំទប់ឃុំ ស្មៀន ប្រធានកសិកម្មស្រុក ភូមិបាលស្រុក នាយផ្នែក សង្កាត់រដ្ឋបាលជលផល រួមជាមួយមេភូមិ អនុភូមិដែលមានការពាក់ព័ន្ធសរុប ៤០នាក់៕






























