កាលពីថ្ងៃពុធ ១៤កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ក្រុមការងារការិយាល័យធនធានទឹក នាយកដ្ឋានធនធានធម្មជាតិ នៃអាជ្ញាធរទន្លេសាប បានចុះសិក្សាស្រាវជ្រាវ តាមដាន និងវាយតម្លៃអំពី ការប្រើប្រាស់ធនធានទឹកក្រោមដីនៅតំបន់ទន្លេសាប នៃស្រុកតាំងគោក ខេត្តកំពង់ធំ។ ក្រុមការងារចុះសិក្សាមានគោលបំណង៖
- ការជួបពិភាក្សាជាមួយអាជ្ញាធរដែនដី (ភូមិ ឃុំ ស្រុក) និងមន្ទីរអភិវឌ្ឍន៍ជនបទ មន្ទីរធនធានទឹក និងឧតុនិយម ក្នុងខេត្តកំពង់ធំ ដើម្បីចែករំលែកទិន្នន័យ ព័ត៌មានពីការប្រើប្រាស់ធនធានទឹកក្រោមដី
- តាមដាន និងវាយតម្លៃផលប៉ះពាល់ស្តីពីប្រភេទប្រើប្រាស់ធនធានទឹកក្រោមដីនៅក្នុងតំបន់សិក្សាខាងលើ និងតំបន់ពាក់ព័ន្ធ
- រៀបចំរបាយការណ៍ស្តីពីការប្រើប្រាស់ធនធានទឹកក្រោមដីនៅក្នុងតំបន់សិក្សា
- រៀបចំផែនទី ស្តីពីការប្រើប្រាស់ទឹកក្រោមដី(ទឹកអណ្តូង) នៅក្នុងតំបន់សិក្សា។
សូមជម្រាបជូនថា សកម្មភាពចុះសិក្សាស្រាវជ្រាវ តាមដាន និងវាយតម្លៃអំពី ការប្រើប្រាស់ធនធានទឹកក្រោមដីនៅតំបន់ទន្លេសាប នៃស្រុកតាំងគោក ខេត្តកំពង់ធំ គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពសំខាន់ៗជាច្រើន ដែលត្រូវបានអនុម័តដាក់ឱ្យអនុវត្តន៍នៅក្នុងផែនការសកម្មភាពប្រចាំឆ្នាំ២០២៦ របស់អាជ្ញាធរទន្លេសាប៕












