Thursday, April 23, 2026

ឯកឧត្តម សរ គឹម​សាន្ត អគ្គលេខាធិការ​អាជ្ញាធ​រ​ទន្លេសាប ដឹកនាំ​កិច្ចប្រជុំ​ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ការងារ វិន័យ និង​វត្តមាន​របស់​មន្ត្រីរាជកា​រ តាម​ប្រព័ន្ធ​ឌីជីថល ក្នុង​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ទន្លេសាប​

​នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ៣​កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០២៥ នៅ​សាលប្រជុំ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប ឯកឧត្តម សរ គឹម​សាន្ត អគ្គលេខាធិការ អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ការងារ វិន័យ និង​វត្តមាន​របស់​មន្ត្រីរាជកា​រ តាម​ប្រព័ន្ធ​ឌីជីថល​ដែលមាន​ការអញ្ជើញ​ចូលរួម​ពី ឯកឧត្តម​អគ្គលេខាធិការរង ប្រធាន​-​អនុប្រធាននាយកដ្ឋាន​ទាំង​៤ និង​មន្ត្រី​ពាក់ព័ន្ធ​ក្រោម​ឱវាទ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ទន្លេសាប​។
​សូម​ជម្រាបជូន​ថា ៖ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប តែង​ធ្វើ​ការណែនាំ និង​ចង្អុលបង្ហាញ​ឱ្យ​បន្ត​ការយកចិត្តទុកដាក់​លើ​ការពង្រឹង​ប្រសិទ្ធភាព​ការងារ វិន័យ វត្តមាន​មន្ត្រីរាជការ​មក​បម្រើកា​រងារ​នៅក្នុង​ស្ថាប័ន និង​អនុវត្ត​នូវ​តួនាទី ភារកិច្ច​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ មាន​ភាពម្ចាស់ការ ដោយ​គោរព​តាម​ឋានានុក្រម​ការងារ​របស់​ស្ថាប័ន ស្របតាម​ការវិភាគ​មុខងារ និង​ការកែទម្រង់​ក្រសួង​-​ស្ថាប័ន ព្រមទាំង​មាន​សាមគ្គីភាព​ផ្ទៃក្នុង និង​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ និង​ជាមួយ​ដៃ​អភិវឌ្ឍន៍​នានា ដើម្បី​ទទួលបាន​នូវ​ប្រសិទ្ធភាព​ការងារ និង​សុខដុម​នីយកម្ម​នៅក្នុង​អង្គភាព​៕

ព័ត៌មាន និងព្រឹត្តិការណ៍