នាថ្ងៃពុធ ២កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ក្រុមការងារនាយកដ្ឋានត្រួតពិនិត្យការធ្វើអាជីវកម្ម និងអភិរក្ស បានចុះសិក្សាស្រាវជ្រាវ លើការធ្វើវារីវប្បកម្ម ស្ថិតនៅភូមិសាស្ត្រ ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម និងឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
ការចុះសិក្សានេះ ក្រុមការងារបានចុះជួបជាមួយ ៖
- អាជ្ញាធរដែនដី និងស្ថាប័នពាក់ព័ន្ធ
- ចុះពិនិត្យស្ថានភាពទីតាំងចិញ្ចឹម និងធ្វើការសម្ភាសន៍ជាមួយវារីវប្បករ
- សម្ភាសន៍ជាមួយអាជីវករទិញ-លក់ត្រីពីវារីវប្បករ
សូមជម្រាបជូនថា សកម្មភាពចុះសិក្សាវារីវប្បកម្ម គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពសំខាន់ៗជាច្រើន ដែលត្រូវបានអនុម័តដាក់ឱ្យអនុវត្តនៅក្នុងផែនការសកម្មភាពប្រចាំឆ្នាំ២០២៥ របស់អាជ្ញាធរទន្លេសាប។ សកម្មភាពខាងលើនេះ មានគោលបំណង៖ - តាមដានលើសិ្ថតិអ្នកចិញ្ចឹមត្រីទាំងក្នុងបែរ និងក្នុងស្រះ
- សិក្សាតាមដានបរិមាណនៃការចិញ្ចឹម ប្រភេទត្រី និងបចេ្ចកទេសនៃការចិញ្ចឹម
- សិក្សាពីចរន្តទីផ្សារ តម្លៃទីផ្សារ និងវិភាគលើសេដ្ឋកិច្ចនៃការចិញ្ចឹមត្រី
- សិក្សាពីផលប៉ះពាល់ បញ្ហាប្រឈម នៃការធ្វើវារីវប្បកម្មនៅខេត្តជុំវិញបឹងទន្លេសាប និងស្វែងរកដំណោះស្រាយ












