នាថ្ងៃសុក្រ ១ រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ លោក យ៉ាន់ សំរិទ្ធ ប្រធាននាយកដ្ឋាននីតិកម្ម និងផ្សព្វផ្សាយ និងមន្ត្រីបានចុះអនុវត្តសកម្មភាពតាមដាន ត្រួតពិនិត្យ និងចូលរួមសម្របសម្រួលវិវាទទំនាស់អត្ថប្រយោជន៍ពីការប្រើប្រាស់ដីធ្លី និងធនធានធម្មជាតិតំបន់ទន្លេសាប ដោយបានធ្វើការជួបពិភាក្សាជាមួយតំណាងអង្គភាពជំនាញពាក់ព័ន្ធ និងរដ្ឋបាលស្រុកតាំងគោក ខេត្តកំពង់ធំ។
សូមបញ្ជាក់ជូនថា សកម្មភាពតាមដាន ត្រួតពិនិត្យ និងចូលរួមសម្របសម្រួលវិវាទទំនាស់អត្ថប្រយោជន៍ពីការប្រើប្រាស់ដីធ្លី និងធនធានធម្មជាតិ នៅតំបន់ទន្លេសាប ដើម្បីជួបពិភាក្សា និងប្រមូលទិន្នន័យ-ព័ត៌មាន ក្នុងគោលបំណងបង្កើនកិច្ចសហការល្អ រវាងស្ថាប័នជំនាញពាក់ព័ន្ធ និងការយល់ដឹងពីដំណើរការនៃការតាមដានពីផលប៉ះពាល់ធនធានធម្មជាតិ រួមទាំងការចែករំលែកនូវទិន្ន័យ-ព័ត៌មានទាន់ហេតុការណ៍ ដែលកើតមានឡើងក្នុងតំបន់ជុំវិញបឹងទន្លេសាប៕








