Thursday, April 23, 2026

ក្រុមការងារ​ការិយាល័យ​ត្រួតពិនិត្យ​ការ​ធ្វេ​ី​អាជីវកម្ម​លេ​ី​ធនធានធម្មជាតិ នៃ​អាជ្ញាធរ​ទន្លេសាប បាន​ចុះ​សិក្សា​ស្រាវជ្រាវ តាមដាន វាយតម្លៃ​ពី​បរិមាណ​ផល​ចាប់​ធនធាន​ត្រី និង​ជីវៈចម្រុះ​គ្រប់​ប្រ​ភ​ទ​ស្ថិតក្នុង​ភូមិសាស្ត្រ​ឃុំ​ផាត់​សណ្តាយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ

​នៅ​ថ្ងៃ​ពុធ ៦​រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​៨ ខែមេសា ឆ្នាំ​២០២៦ ក្រុមការងារ​ការិយាល័យ​ត្រួតពិនិត្យ​ការ​ធ្វេ​ី​អា​ជី​កម្ម​លេ​ី​ធនធានធម្មជាតិ នៃ​នាយកដ្ឋាន​ត្រួតពិនិត្យ​ការ​ធ្វេ​ី​អាជីវកម្ម និង​អភិរក្ស បាន​ចុះ​សិក្សា​ស្រាវជ្រាវ តាមដាន វាយតម្លៃ​ពី​បរិមាណ​ផល​ចាប់​ធនធាន​ត្រី និង​ជីវចម្រុះ​គ្រប់​ប្រភេទ​ស្ថិតក្នុង​ភូមិសាស្ត្រ​ឃុំ​ផាត់​សណ្តាយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ​។ ក្រុមការងារ​ចុះ​សិក្សា​មាន​គោលបំណង​៖

  • សិក្សា​តាមដាន​បរិមាណ​ផល​ចាប់​ប្រចាំថ្ងៃ​របស់​អ្នកនេសាទ​ទៅតាម​ប្រភេទ​ឧបករណ៍​នេសាទ​សំខាន់ៗ​
  • សិក្សា​ចរន្ត និង​តម្លៃ​ទីផ្សារ​តាម​តំបន់​នីមួយៗ​
  • សិក្សា​ពី​ផលប៉ះពាល់ បញ្ហា​ប្រឈម និង​ស្វែងរក​ដំណោះស្រាយ​
    ​ការចុះ​សិក្សា​នេះ ក្រុមការងារ​បានធ្វើកា​រ​ចុះ​ជួប​ជាមួយ ៖
    ១. ជួប​ជាមួយ​អាជ្ញាធរ​ដែនដី និង​ស្ថាប័ន​ពាក់ព័ន្ធ​
    ២. សម្ភាសន៍​ជាមួយ​ប្រជា​នេសាទ​
    ៣. សម្ភាសន៍​ជាមួយ​អាជីវក​រទិញ​-​លក់​ត្រី​។​
    ​សូម​ជម្រាបជូន​ថា សកម្ម​ភាពចុះ​សិក្សា​ស្រាវជ្រាវ តាមដាន វាយតម្លៃ​ពី​បរិមាណ​ផល​ចាប់​ធនធាន​ត្រី និង​ជីវៈចម្រុះ​គ្រប់​ប្រភេទ​តំបន់​ទន្លេសាប គឺជា​សកម្មភាព​មួយ​ក្នុងចំណោម​សកម្មភាព​សំខាន់ៗ​ជាច្រើន ដែល​ត្រូវ​បានអនុម័ត​ដាក់ឱ្យ​អនុវត្តន៍​នៅក្នុង​ផែនការ​សកម្មភាព​ប្រចាំឆ្នាំ​២០២៦ របស់​អាជ្ញាធរ​ទន្លេសាប​៕

ព័ត៌មាន និងព្រឹត្តិការណ៍