នាថ្ងៃពុធ ៦រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ លោកស្រី ទេស សុដាវី អនុប្រធាននាយកដ្ឋានរដ្ឋបាល ផែនការ និងសហប្រតិបត្តិការ បានដឹកនាំក្រុមការងារយេនឌ័ររបស់អាជ្ញាធរទន្លេសាប ចុះសិក្សាស្វែងយល់ ស្តីពី“ការចូលរួមយេនឌ័រក្នុងការអភិរក្សធនធានជលផល និងបរិស្ថាន” ស្ថិតនៅក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
គោលបំណងនៃការចុះអនុវត្តសកម្មភាព ៖
- ផ្សព្វផ្សាយពីសារៈសំខាន់ការអភិរក្សធនធានជលផល និងបរិស្ថាន នៅតំបន់បឹងទន្លេសាប
- យេនឌ័រ និងបរិយាបន្នសង្គម មានសិទ្ធិចូលរួមក្នុងការអភិរក្សធនធានជល និងបរិស្ថាន
- រួមបញ្ចូល GEDSI ចូលរួមអភិរក្សធនធានជលផល និងបរិស្ថាន ក្នុងការអនុវត្តការងារនានា
- បង្កើនការយល់ដឹងសហគមន៍ ពីតួនាទី ភារកិច្ចសំខាន់របស់ស្ត្រី និងបរិយាបន្នសង្គម ដោយមិនរើសអើង
- ជំរុញការចូលរួមយ៉ាងសកម្មពីគ្រប់ភាគី ដើម្បីធានាថាមានការគ្រប់គ្រងធនធានជលផលប្រកបដោយប្រសិទ្ធភាព
- បង្កើនការយល់ដឹងយេនឌ័រ ពីការបម្រែបម្រួលអាកាសធាតុ និងផលប៉ះពាល់ធនធានធម្មជាតិបឹងទន្លេសាប។
សូមជម្រាបជូនថា ការអនុវត្តសកម្មភាពខាងលើនេះ ក្រុមការងារបានចុះស្វែងយល់ដោយផ្ទាល់ពីអាជ្ញាធរមូលដ្ឋាន ដែលស្ថិតនៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បានលើកកម្ពស់ការយល់ដឹងយេនឌ័រពីសិទ្ធិ និងតួនាទីស្ត្រី និងបរិយាបន្នសង្គមក្នុងការចូលរួមមិនរើសអើងប្រកបដោយសមភាព និងសមធម៌៕







