នាថ្ងៃអង្គារ ៨រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក វិន ប៊ុនពៅ ប្រធាននាយកដ្ឋានធនធានធម្មជាតិ និងមន្ត្រីបច្ចេកទេស នៃអាជ្ញាធរទន្លេសាប បានចូលរួមសិក្ខាសាលាស្តីពី ការរៀបចំ និងប្រើប្រាស់កូដ និងនាមភូមិសាស្ត្រព្រំប្រទល់រដ្ឋបាល បណ្តាញរយៈកម្ពស់ និងការចុះបញ្ចីអ្នកវាស់វែង-ក្រុមហ៊ុនវាស់វែង និងផលិតផែនទីនៅកម្ពុជា ស្ថិតនៅទីស្តីការក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ រាជធានីភ្នំពេញ។ អង្គសិក្ខាសាលានេះមានគោលបំណង៖
- តួនាទី និងភារកិច្ចរបស់នាយកដ្ឋានភូមិសាស្ត្រ
- សាវតារ និងបណ្តាញរយៈកម្ពស់ដី និងការសាងសង់បណ្តាញស្ថានីយ CORS
- ការៀបចំ និងការប្រើប្រាស់កូដ និងនាមភូមិសាស្ត្រ ព្រមទាំងការរៀបចំព្រំប្រទល់រដ្ឋបាលថ្មី
- ការចុះបញ្ជីអ្នកវាស់វែង និងសេវាកម្មប្រើប្រាស់កូដ
- ការផ្សព្វផ្សាយ និងប្រើប្រាស់ប្រភេទឧបករណ៍វាស់វែង ការគណនា និងរៀបចំផែនទីនៅកម្ពុជា៕










