Thursday, November 5, 2026

សកម្ម​ភាពចុះ​ត្រួតពិនិត្យ​បង្គោលព្រំ​តំបន់​កាត់​ឆ្វៀល និង​បង្គោលព្រំ​តំបន់​៣ ខេត្តពោធិ៍សាត់​

​អនុវត្តន៍​តាម​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប នៅ​ថ្ងៃ​ព្រហស្បតិ៍ ៣​រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវ​នឹង​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០២៦ ឯកឧត្តម​អគ្គលេខាធិការ​អាជ្ញាធរ​ទន្លេសាប បាន​ចាត់តាំង​លោក ឡុ​ក សីលា ប្រធាន​នាយកដ្ឋាន ដឹកនាំ​ក្រុមការងារ​ដើម្បី​ចុះ​ត្រួតពិនិត្យ​បង្គោលព្រំ​តំបន់​កាត់​ឆ្វៀល និង​បង្គោលព្រំ​តំបន់​៣ នៅ​ភូមិសាស្ត្រ​ខេត្តពោធិ៍សាត់​។​
​សូម​ជម្រាបជូន​ថា ក្រោម​ការយកចិត្តទុកដាក់​ការពារ​ថែរក្សា​ធនធានធម្មជាតិ​នៅ​តំបន់​ទន្លេសាប ពិសេស​ព្រៃ​លិច​ទឹក​នៅក្នុង​តំបន់​៣ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប តែងតែ​ចាត់តាំង​ក្រុមការងារ​ចុះ​ពិនិត្យ តាមដាន​ជាប្រចាំ​នៅ​ខេត្ត​ជុំវិញ​បឹង​ទន្លេសាប ដើម្បី​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុងការ​ទប់ស្កាត់​សកម្មភាព​ខុសច្បាប់​នានា​ដែល​តែង​កើតមានឡើង​នៅ​តំបន់​ជុំវិញ​បឹង​ទន្លេសាប​៕

ព័ត៌មាន និងព្រឹត្តិការណ៍