Thursday, November 5, 2026

ក្រុមការងារ​ការិយាល័យ​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម​លើ​ធនធានធម្មជាតិ បាន​បន្ត​ចុះ​សិក្សា​ការធ្វើ​វារីវប្បកម្ម និង​វាយតម្លៃ​ការកែច្នៃ ក្នុងភូមិ​សាស្ត្រ​ខេត្តបាត់ដំបង​

​នា​ថ្ងៃ​អង្គារ ៨​រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវ​នឹង​ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០២៦ ប្រធានការិយាល័យ​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម​លើ​ធនធានធម្មជាតិ នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស នៃ​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​ក្រុមការងារ​បន្ត​ចុះ​សិក្សា​ការធ្វើ​វារីវប្បកម្ម និង​វាយតម្លៃ​ការកែច្នៃ​នៅ​ឃុំ​ពាម​ឯក ឃុំ​ព្រែក​ខ្ពប ឃុំ​ព្រែក​នរិន្ទ ឃុំ​ព្រែក​ហ្លួង ស្រុក​ឯក​ភ្នំ សង្កាត់​ចំការ​សំរោង សង្កាត់​ក្តុល​ដូនទាវ និង​សង្កាត់​ឱ​ម៉ា​ល់ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។ ក្រុមការងារ​ចុះ​សិក្សា​មាន​គោលបំណង​សំខាន់ៗ​ដូចជា​៖

  • តាមដាន​លើ​ស្ថិតិ​អ្នក​ចិញ្ចឹម​ត្រី​ទាំង​ក្នុង​ស្រះ និង​បែរ​
  • សិក្សា​តាមដាន​បរិមាណ​នៃ​ការចិញ្ចឹម ប្រភេទ​ត្រី​ចិញ្ចឹម និង​បច្ចេកទេស​នៃ​ការចិញ្ចឹម​
  • សិក្សា​តាមដាន​បរិមាណ​ត្រី​ស្រស់ ប្រភេទ​នៃ​ការកែច្នៃ និង​បច្ចេកទេស​កែច្នៃ​តាម​ប្រភេទ​នីមួយៗ​
  • សិក្សា​ចរន្ត​ទីផ្សារ តម្លៃ​ទីផ្សារ ផលប៉ះពាល់ បញ្ហា​ប្រឈម និង​ស្វែងរក​ដំណោះស្រាយ​។​
    ​ការចុះ​សិក្សា​នេះ ក្រុមការងារ​បាន​ចុះ​ជួប​ជាមួយ ៖
    ១. អាជ្ញាធរ​ដែនដី និង​ស្ថាប័ន​ពាក់ព័ន្ធ​
    ២. សម្ភាសន៍​ជាមួយ​អ្នក​ចិញ្ចឹម​ត្រី និង​អ្នក​កែច្នៃ​ត្រី​
    ៣. សម្ភាសន៍​ជាមួយ​អាជីវក​រទិញ​-​លក់​ត្រី និង​តាមដាន​តម្លៃ​ទីផ្សារ​ត្រី​។​
    ​សូម​ជម្រាបជូន​ថា សកម្ម​ភាពចុះ​សិក្សា​ការធ្វើ​វារីវប្បកម្ម និង​វាយតម្លៃ​ការកែច្នៃ គឺជា​សកម្មភាព​មួយ​ក្នុងចំណោម​សកម្មភាព​សំខាន់ៗ​ជាច្រើន ដែល​ត្រូវ​បានអនុម័ត​ដាក់ឱ្យអនុវត្ត​នៅក្នុង​ផែនការ​សកម្មភាព​ប្រចាំឆ្នាំ​២០២៦ របស់​អាជ្ញាធរ​ទន្លេសាប​៕

ព័ត៌មាន និងព្រឹត្តិការណ៍