Saturday, June 6, 2026

លោក ម៉ម សុធា ប្រធានការិយាល័យ​ជីវចម្រុះ ក្នុង​នាយកដ្ឋាន​ធនធានធម្មជាតិ នៃ​អាជ្ញាធរ​ទន្លេសាប បាន​ចូលរួម​សិក្ខាសាលា​ពិគ្រោះ​យោបល់​ថ្នាក់ជាតិ​ស្តីពី “​ប្រព​ន្ធ័​គ្រប់គ្រង​សង្គម និង​បរិស្ថាន​នៃ​ការសាកល្បង​មូលនិធិ​មេគង្គ​ផ្នែក​ប្រព័ន្ធ​អេកូឡូស៊ី​”​នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា រាជធានី​ភ្នំពេញ

​នា​ថ្ងៃ​សុក្រ ៥​រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវ​នឹង​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០២៦ លោក ម៉ម សុធា ប្រធានការិយាល័យ​ជីវចម្រុះ ក្នុង​នាយកដ្ឋាន​ធនធានធម្មជាតិ នៃ​អាជ្ញាធរ​ទន្លេសាប បាន​ចូលរួម​សិក្ខាសាលា​ពិគ្រោះ​យោបល់​ថ្នាក់ជាតិ​ស្តីពី “​ប្រព​ន្ធ័​គ្រប់គ្រង​សង្គម និង​បរិស្ថាន​នៃ​ការសាកល្បង​មូលនិធិ​មេគង្គ​ផ្នែក​ប្រព័ន្ធ​អេកូឡូស៊ី​” នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា ក្នុង​រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព​ឯកឧត្តម តែ ណា​វុ​ធ អនុប្រធាន​អចិ​ន្ទ្រៃ​យ នៃ​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា​។ វគ្គ​បណ្តុះបណ្តាល​នេះ​បានរៀបចំ​ឡើង​ដោយ​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា ដោយមាន​ការចូលរួម​ពី​តំណាង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​ជាតិ និង​អន្តរជាតិ​រួមមាន​៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម អាជ្ញាធរ​ទន្លេសាប ក្រសួងបរិស្ថាន អគ្គនាយកដ្ឋាន​ជលផល មហា​វិឡា​ល័យ​ជលផល និង​វារីវប្បកម្ម មន្ទីរ​ធនធានទឹក និង​ឧតុនិយម​(​ខេត្តកំពង់ធំ កំពង់ចាម ក្រចេះ និង​ស្ទឹងត្រែង​) មន្ទីរ​បរិស្ថាន​(​ខេត្តកំពង់ធំ កំពង់ចាម ក្រចេះ និង​ស្ទឹងត្រែង​) អង្គការ​សហភាព​អន្តរជាតិ​សម្រាប់​ការអភិរក្ស​ធម្មជាតិ​(IUCN) អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​(WCS) គណៈកម្មាធិការ​ទន្លេមេគង្គ​ប្រចាំ​ប្រទេស​ឡាវ និង​អ្នកជំនាញការ​គ្រប់គ្រង​បរិស្ថាន និង​សង្គម​មកពី​ប្រទេស​អា​ល្លឺ​មង់ ។​
​សិក្ខាសាលា​នេះ​មាន​គោលបំណង​:
១. ពិនិត្យ និង​ពិភាក្សា​អំពី​ការរៀបចំ​បឋម​សម្រាប់​ប្រព័ន្ធគ្រប់គ្រង​សង្គម និង​បរិស្ថាន “ESMS”
២. ពិភាក្សា​អំពី​នីតិវិធី​សម្រាប់​ការដាក់បញ្ចូល​ការគ្រប់គ្រង​បរិស្ថាន និង​សង្គម ដែល​ត្រូវការ​នៅក្នុង​នីតិវិធី​ប្រតិបត្តិការ និង​ការផ្សព្វផ្សាយ និង​ទទួល​សំណើរ​គម្រោង​នៃ​ការសាកល្បង​មូលនិធិ​មេគង្គ​ផ្នែក​ប្រព័ន្ធ​អេកូឡូស៊ី​
៣. ដើម្បី​ធានា​ការទទួលខុសត្រូវ​នៃ​ប្រព័ន្ធគ្រប់គ្រង​សង្គម និង​បរិស្ថាន ដែល​បាន​ស្នើឡើង​មាន​ភាពសមស្រប​ជាមួយ​សមត្ថភាព និង​ធនធាន​នៅ​ថ្នាក់ជាតិ​
៤. ប្រមូល​ធាតុ​ចូល​ដើម្បី​ធ្វើ​បច្ចុប្បន្នភាព និង​ការកែតម្រូវ​ចំពោះ​ការរៀបចំ​បឋម​សម្រាប់​ប្រព័ន្ធគ្រប់គ្រង​សង្គម និង​បរិស្ថាន​ឱ្យ​ដំណើរការ​ពេញលេញ និង​រលូន​៕

ព័ត៌មាន និងព្រឹត្តិការណ៍