Thursday, April 23, 2026

ក្រុមការងារ​មន្ត្រី​បច្ចេកទេស​នៃ​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស បាន​បន្ត​ចុះ​អនុវត្ត​សកម្មភាព​សិក្សា​ស្រាវជ្រាវ​ការ​ធ្វេ​ី​វារីវប្បកម្ម ក្នុងភូមិ​សាស្ត្រ​ស្រុក​ព្រះនេត្រព្រះ និង​ស្រុក​មង្គលបុរី ខេត្តបន្ទាយមានជ័យ

នា​ថ្ងៃ​ចន្ទ ៩​កើត ដល់​ថ្ងៃ​សុក្រ ១៣​កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​១ ដល់​ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ​២០២៥ ក្រុមការងារ​ការិយាល័យ​ត្រួតពិនិត្យ​ការ​ធ្វេ​ី​អាជីវកម្ម​លេ​ី​ធនធានធម្មជាតិ បាន​បន្ត​ចុះ​សិក្សា​ស្រាវជ្រាវ​លើ​ការ​ធ្វេ​ី​វារីវប្បកម្ម ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ស្រុក​ព្រះនេត្រព្រះ និង​ស្រុក​មង្គលបុរី នៃ​ខេត្តបន្ទាយមានជ័យ ។ សកម្មភាព​នៃ​ការចុះ​សិក្សា​នេះ​រួមមាន ៖

  • ការជួបពិភាក្សា និង​ប្រមូល​ព័ត៌មាន​ពី​អាជ្ញាធរ​ដែនដី និង​ស្ថាប័ន​ពាក់ព័ន្ធ​នានា​
  • ចុះ​ពិនិត្យ​ស្ថានភាព​ទីតាំង​ចិញ្ចឹម​ជាក់ស្តែង និង​ធ្វើការ​សម្ភាសន៍​ជាមួយ​វា​រី​វប្បករ​
  • សិក្សា​អំពី​បទដ្ឋាន​បច្ចេកទេស​នៃ​ការចិញ្ចឹម ប្រភេទ​ត្រី ការដាក់​ចំណី និង​ការពិនិត្យ​គុណភាព​ទឹកជា​ប្រចាំ​។​
    ​សូម​ជម្រាបជូន​ថា សកម្មភាព​នៃ​ការចុះ​សិក្សា​ស្រាវជ្រាវ​វារីវប្បកម្ម គឺជា​សកម្មភាព​មួយ​ក្នុងចំណោម​សកម្មភាព​សំខាន់ៗ​ជាច្រើន ដែល​ត្រូវ​បានអនុម័ត​ដាក់ឱ្យអនុវត្ត​នៅក្នុង​ផែនការ​សកម្មភាព​ប្រចាំឆ្នាំ​២០២៥ របស់​អាជ្ញាធរ​ទន្លេសាប ។ សកម្មភាព​ខាងលើនេះ មាន​គោលបំណង​៖
  • តាមដាន និង​ប្រមូល​ទិន្នន័យ អំពី​សិ្ថ​តិ​អ្នក​ចិញ្ចឹម​ត្រី​ទាំង​ក្នុង​បែរ និង​ក្នុង​ស្រះ​
  • សិក្សា​តាមដាន​បរិមាណ​នៃ​ការ​ចិ​ញ្ជឹ​ម ប្រភេទ​ត្រី ប​ចេ្ច​ក​ទេស​នៃ​ការចិញ្ចឹម និង​ទិន្នផល​
  • សិក្សា​ពី​ចរន្ត​ទីផ្សារ តម្លៃ​ទីផ្សារ និង​វិភាគ​លេ​ី​សេដ្ឋកិច្ច​នៃ​ការ​ចិ​ញ្ជឹ​ម​ត្រី និង​ប្រភេទ​ត្រី​ដែលមាន​សក្តានុពល​
  • សិក្សា​ពី​ផលប៉ះពាល់ បញ្ហា​ប្រឈម​នានា នៃ​ការ​ធ្វេ​ី​វារីវប្បកម្ម​នៅក្នុង​ខេត្ត​ជុំវិញ​បឹង​ទន្លេសាប វិធានការ​នៃ​ការគ្រប់គ្រង ដំណោះស្រាយ និង​បច្ចេកទេស​ចិញ្ចឹម​ស្របតាម​បទដ្ឋាន​បច្ចេកទេស​៕

ព័ត៌មាន និងព្រឹត្តិការណ៍