Thursday, April 23, 2026

ឯកឧត្តម ហ៊ែ​ល តូ​នី បាន​បន្ត​ដឹកនាំ​ក្រុមការងារ​មន្ត្រី​បច្ចេកទេស រៀបចំ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់ ស្តីពី​ការវិភាគ​សន្តិសុខ​ទឹក​នៅ​អាង​ទន្លេសាប​

​បន្ទាប់ពី​បញ្ចប់​កិច្ចប្រជុំ​នៅ​ខេត្តកំពង់ឆ្នាំង នៅ​ថ្ងៃ​អង្គារ ៧​រោច ដល់​ថ្ងៃ​ព្រហស្បតិ៍ ៩​រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​១៤-១៦ ខែតុលា ឆ្នាំ​២០២៥ ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម​អាជ្ញាធរ​ទន្លេសាប តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម ថោ ជេដ្ឋា ប្រធាន​អាជ្ញាធរ​ទន្លេសាប បាន​បន្ត​ដឹកនាំ​ក្រុមការងារ​មន្ត្រី​បច្ចេកទេស​អាជ្ញាធរ​ទន្លេ​សាប​ទទួល​បន្ទ​ក​រៀបចំ​កំណត់​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ​សម្រាប់​អាង​បឹង​ទន្លេសាប ក្រោម​កិច្ចសហប្រតិបត្តិការ​ជំនួយ​គាំទ្រ​ពី​ធនាគារពិភពលោក​(WB), ICEM, DFAT AWP សហការ​ជាមួយ​រដ្ឋបាល​ខេត្តពោធិ៍សាត់ និង​ខេត្តបាត់ដំបង បានរៀបចំ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់ ស្តីពី​ការវិភាគ​សន្តិសុខ​ទឹក​នៅ​អាង​ទន្លេសាប​ក្នុងភូមិ​សាស្ត្រ​ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និង​ខេត្ត​ប៉ៃលិន​។
​កិច្ចប្រជុំ​នេះដែរ ក្រុមការងារ​អាជ្ញាធរ​ទន្លេសាប និង​តំណាង​ធនាគារពិភពលោក​(WB) ICEM DFAT AWP ក៏បាន​ចុះ​ទស្សនកិច្ច​សិក្សា​ផ្ទាល់​ដល់ទី​តាំង​ជាក់ស្តែង​នៅតាម​ដងស្ទឹង​ពោធិ៍សាត់ ស្ទឹង​សង្កែ និង​ទំនប់​អាងទឹក​កំពីងពួយ ដើម្បី​ប្រមូល​ធាត់​ចូល​បន្ថែម​ដូចខាងក្រោម​៖

  • ការធ្លាក់ចុះ​នៃ​ទឹកជំនន់​
  • បញ្ហា​ទឹក​ក្រោម​ដី​
  • តុល្យភាព​ទឹក​នៅក្នុង​អាង​ស្តុក​ទឹក​
  • ភាពក្រីក្រ​
  • លទ្ធភាព​ទទួលបាន​ទឹកស្អាត​សម្រាប់​ប្រើ​ប្រាស់​
  • សំណល់​ថ្នាំ​សម្លាប់​សត្វល្អិត និង​ការបំពុល​គីមី​
  • ការបែងចែក​តំបន់ដីសើម និង​ការភ្ជាប់​ទីជម្រក​៕

ព័ត៌មាន និងព្រឹត្តិការណ៍