កាលពីថ្ងៃព្រហស្បតិ៍ ៧រោច ខែអាសាឍឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម សរ គឹមសាន្ត អគ្គលេខាធិការអាជ្ញាធរទន្លេសាប អមដោយនាយកដ្ឋានជំនាញរបស់អាជ្ញាធរទន្លេសាប បានអញ្ជើញចូលរូមសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ស្តីពីកម្មវិធីអភិបាលកិច្ចធនធានទឹកធន់នឹងការប្រែប្រួលអាកាសធាតុនៅព្រះរាជាណាចក្រកម្ពុជានៅសណ្ឋាគារ Sun& Moon រាជធានីភ្នំពេញ។ សិក្ខាសាលានេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅព្រះរាជាណាចក្រកម្ពុជានិងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធនៃក្រសួងធនធានទឹក និងឧតុនិយម តំណាងក្រសួងស្ថាប័ន អាជ្ញាធរខេត្ត អង្គការជាតិ អន្តរជាតិ សង្គមស៊ីវិលគ្រឹះស្ថានសិក្សាស្រាវជ្រាវ វិស័យឯកជន។ សិក្ខាសាលាមានគោលបំណងបង្កើតឡើងនូវយុទ្ធសាស្ត្រទឹកការកសាងផែនការមេ និងការគ្រប់គ្រងធនធានទឹកគ្រប់ជ្រុងជ្រោយក្នុងលក្ខណៈនៃការសម្របសម្រួល បរិយាបន្ន និងឆ្លើយតបទៅនឹងហានិភ័យអាកាសធាតុ។









