Thursday, October 15, 2026

ឯកឧត្តម ម៉ៅ ហាក់ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប អញ្ជើញ​ជំនួប​ពិភាក្សា​ការងារ​លើ​កិច្ចសហប្រតិបត្តិការ​រ​វាង​អាជ្ញាធរ​ទន្លេសាប និង​មជ្ឈមណ្ឌល​កិច្ចសហប្រតិបត្តិការ​ធ​ន​ធាន​ទឹក​មេគង្គ​-​ឡាន​ឆាង

​ដោយ​ទទួលបាន​ការអនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពី​ឯកឧត្តម​រដ្ឋមន្ត្រី ថោ ជេដ្ឋា និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប នា​ព្រឹក​ថ្ងៃ​ពុធ ៣​កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវ​នឹង​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០២៦ ឯកឧត្តម ម៉ៅ ហាក់ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប និង​ជា​ប្រធាន​ក្រុមការងារ​គម្រោង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រវាង​អាជ្ញាធរ​ទន្លេសាប និង​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន បាន​អញ្ជើញ​ជំនួប​ពិភាក្សា​ការងារ​លើ​កិច្ចសហប្រតិបត្តិការ​រ​វាង​អាជ្ញាធរ​ទន្លេសាប និង​មជ្ឈមណ្ឌល​កិច្ចសហប្រតិបត្តិការ​ធ​ន​ធាន​ទឹក មេគង្គ​-​ឡាន​ឆាង (Lancang-Mekong Water Resources Cooperation Center ) ដឹកនាំ​ដោយ​លោក LUO Xiangsheng អគ្គលេខាធិការរង នៃ LMWRC រួមជាមួយ​មន្ត្រី​បច្ចេកទេស LMWRC និង​មន្ត្រី​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប នៅ​សាលប្រជុំ​អគ្គលេខាធិការដ្ឋាន នៃ​អាជ្ញាធរ​ទន្លេសាប​។​
​សូម​ជម្រាបជូន​ថា កិច្ច​ជំនួប​ពិភាក្សា​នេះ ភាគី​ទាំងពីរ បាន​ផ្តោត​សំខាន់ៗ ជារួម​មាន​៖ ១. ស្វែងយល់​ទៅវិញទៅមក​ពី​ស្ថាប័ន​ទាំងពីរ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​លើ​វិស័យ​ការពារ​ធាន​ធាន​ធម្មជាតិ ជីវៈចម្រុះ និង​ធនធានទឹក នៅ​តំបន់​បឹង​ទន្លេសាប ២. ពិភាក្សា​លើ​គំនិត​ផ្តួចផ្តើម​ពី​ការរៀបចំ​សំណើ​គម្រោង​សិក្សា​ស្រាវជ្រាវ​រួមគ្នា​លើ (១)​សុវត្ថិភាព​ទឹកស្អាត សម្រាប់​សុខុមាលភាព​កុមារ និង​គ្រួសារ​រស់នៅ​តំបន់​បឹង​ទន្លេសាប និង (២)​គុណភាព​ទឹក និង​របប​ជលសា​ស្ត្រ នៅ​បឹង​ទន្លេសាប ៣. ដំណើរការ​នីតិវិធី​នៃ​ការរៀបចំ​សំណើ​គម្រោង និង​ការដាក់សំណើ​គម្រោង ដោយមាន​គាំទ្រ​ភាពជា​ដៃគូ​រវាង​អាជ្ញាធរ​ទន្លេសាប និង​ភា​គិ​ចិន ផងដែរ​៕

ព័ត៌មាន និងព្រឹត្តិការណ៍