ព្រឹកថ្ងៃពុធ ៦កើត ខែស្រាពណ៍ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លសាប ឯកឧត្តម ម៉ៅ ហាក់ អនុប្រធានអាជ្ញាធរទន្លេសាប និងជាប្រធានក្រុមការងារអនុវត្តគម្រោងកិច្ចសហការជាមួយសាធារណរដ្ឋប្រជាមានិតចិន និងឯកឧត្តម ឯក ឃុនឌឿន អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ នៅសាលប្រជុំសាលារាជធានីភ្នំពេញ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើការស្នើសុំកិច្ចសហប្រតិបត្តិការដំឡើងស្ថានីយជលសាស្ត្រ-ទន្លេសាបជ្រោយចង្វារ ស្ថិតនៅតាមដងទន្លេសាប ក្នុងតំបន់មជ្ឍមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ OCIC ស្ថិតក្នុងភូមិសាស្ត្រខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដោយមានការចូលរួមពីតំណាងនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេនៃក្រសួងធនធានទឹក និងឧតុនិយម មន្ទីរពាក់ព័ន្ធអាជ្ញាធរដែនដី និងតំណាងក្រុមហ៊ុន OCIC។
សូមជម្រាបជូនថា គម្រោងស្ថានីយជលសាស្ត្រទន្លេសាបជ្រោយចង្វារ គឺជាកិច្ចសហការរវាងអាជ្ញាធរទន្លេសាបជាមួយនឹង Bureau of Hydrology នៃសាធារណរដ្ឋប្រជាមានិតចិនដែលស្ថិតនៅក្នុងគម្រោង Langcang-Mekong Smart EyeAction-Joint Research on the Technology and Standard Intelligent HydrologicalMonitoring in the Mekong River កាលពីអំឡុងចុងឆ្នាំ២០២៤៕













