Thursday, April 23, 2026

ឯកឧត្តម​រដ្ឋមន្ត្រី ថោ ជេដ្ឋា​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ផ្ទៃក្នុង ដើម្បី​ពិនិត្យ​លើ​កិច្ចដំណើរការ​ការងារ និង​របៀបរបប​ការងារ​ដឹកនាំ​គ្រប់គ្រង​រដ្ឋបាល របស់​អគ្គលេខាធិការ​ដ្ឋា​ន​អាជ្ញាធរ​ទន្លេសាប

​នា​ព្រឹក​ថ្ងៃ​អង្គារ ២​រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០២៥​នេះ ឯកឧត្តម​រដ្ឋមន្ត្រី ថោ​ជេដ្ឋា ប្រធាន​អាជ្ញាធរ​ទន្លេសាប អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ការងារ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ទន្លេសាប ដើម្បី​ពិនិត្យ​លើ​កិច្ចដំណើរការ​ការងារ និង​របៀបរបប​ការងារ​ដឹកនាំ​គ្រប់គ្រង​រដ្ឋបាល​របស់​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ទន្លេសាប នៅ​សាលប្រជុំ​នៃ​ទីស្ដីការក្រសួង​ធនធានទឹក និង​ឧតុនិយម​។
​ក្នុង​កិច្ចប្រជុំ​នេះ ឯកឧត្តម​ប្រធាន បាន​ផ្តល់នូវ​អនុសាសន៍​ថ្មីៗ​បន្ថែម សម្រាប់​ការតម្រង់ទិស​ការងារ​កំណែទម្រង់​ស្ថាប័ន ការងារ​ទទួលខុសត្រូវ​និង​គ្រប់គ្រង​អង្គភាព ដើម្បីឱ្យ​កាន់​តែមាន​ភាពល្អប្រសើរ និង​សុក្រឹតភាព ស្របតាម​ចក្ខុវិស័យ និង​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១​របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ នៃ​រដ្ឋសភា​ក្រោម​ការដឹកនាំ​ប្រកបដោយ​ភាពឈ្លាសវៃ របស់​សម្តេច​មហា​បវ​រ​ធិបតី ហ៊ុន ម៉ា​ណែ​ត​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។
​ទន្ទឹមនឹងនេះ ឯកឧត្តម​ប្រធាន ក៏បាន​ណែនាំ​ឱ្យ​បន្ត​ការយកចិត្តទុកដាក់​លើ​ការពង្រឹង​វិន័យ រក្សា​នូវ​សាមគ្គីភាព និង​ឯកភាព​ផ្ទៃក្នុង​ស្ថាប័ន ហើយ​អនុវត្ត​ការងារ​ប្រកបដោយ​ស្មារតី​ម្ចាស់ការ និង​ទទួលខុសត្រូវ​ខ្ពស់ ហ្មត់ចត់ និង​ម៉ឺងម៉ាត់ ស្របតាម​គោលការណ៍​ដឹកនាំ ដោយ​ឈរលើ​មូលដ្ឋាន​ច្បាប់ ដើម្បី​អភិវឌ្ឍន៍​ស្ថាប័ន​ឱ្យសម្រេចបាន​សមិទ្ធផល​ថ្មីៗ​បន្ថែមទៀត​។
​សូមបញ្ជាក់​ជូន​ថា អាជ្ញាធរ​ទន្លេសាប ជា​ស្ថាប័ន​ជាតិ​មួយ​ដែល​ស្ថិតក្រោម​ការគ្រប់គ្រង​ផ្ទាល់​របស់​រាជរដ្ឋាភិបាល មាន​បេសកកម្ម​ក្នុង​ការសិក្សា​ស្រាវជ្រាវ តាមដាន​ត្រួតពិនិត្យ និង​វាយតម្លៃ​អំពី​សក្តានុពល​សេដ្ឋកិច្ច សង្គមកិច្ច និង ធនធានធម្មជាតិ​ព្រមទាំង​សម្របសម្រួល​ដល់​ការគ្រប់គ្រង អភិរក្ស និង​អភិវឌ្ឍន៍​តំបន់​ទ​នេ្ល​សាប​ប្រកបដោយ​និរន្តរភាព និង​ជា​ស្ថាប័ន​សម្របសម្រួល​ជាមួយ​ក្រសួង ស្ថាប័ន​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ និង​ដៃគូ​អភិវឌ្ឍន៍​នានា ក្នុងការ​គាំពារ ថែរក្សា​និង​ការគ្រប់គ្រង​ធនធានធម្មជាតិ​តំបន់​បឹង​ទន្លេសាប ប្រកបដោយ​ចីរភាព​៕

ព័ត៌មាន និងព្រឹត្តិការណ៍