Thursday, April 23, 2026

សិក្ខាសាលា​ថ្នាក់​តំបន់​ស្តីពី ផ្ទាំង​បង្ហាញ (Dashboard) ការតាមដាន​ភាពសម្បូ​រ​ត្រី និង​ភាព​ចម្រុះ​ប្រភេទ​ត្រី របស់​គណៈកម្មការ​ទ​ន្លេ​មេគង្គ នៅ​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម​

​នា​ថ្ងៃ​ចន្ទ ៦​កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០២៥ លោក អ៊ូ ទូច ប្រធានការិយាល័យ​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម​លើ​ធនធានធម្មជាតិ នៃ​អាជ្ញាធរ​ទន្លេសាប និង​ជា​សមាជិក​គម្រោង ការតាមដាន​ភាពសម្បូ​រ​បែប និង​ប្រភេទ​ត្រី​របស់​អ្នកនេសាទ​នៅ​ខេត្ត​ជុំវិញ​បឹង​ទន្លេសាប បាន​ចូលរួម​សិក្ខាសាលា​ថ្នាក់​តំបន់​ស្តីពី ផ្ទាំង​បង្ហាញ (Dashboard) ការតាមដាន​ភាពសម្បូ​រ​ត្រី និង​ភាព​ចម្រុះ​ប្រភេទ​ត្រី របស់​គណៈកម្មការ​ទ​ន្លេ​មេគង្គ ថ្នាក់​តំបន់​នៅ​ទីក្រុង​ហូជីមិញ​, ប្រទេស​វៀតណាម​។ គោលបំណង​នៃ​សិក្ខាសាលា​៖

  • ដើម្បី​បង្ហាញ និង​ធ្វើ​បច្ចុប្បន្នភាព​ផ្ទាំង​គ្រប់គ្រង​ការតាមដាន​ភាពសម្បូរ​នៃ​ត្រី (FADM Dashboard) ដែល​បង្ហាញ​ពី​រចនាសម្ព័ន្ធ ការបំពេញ​មុខងារ និង​សមត្ថភាព​មើលឃើញ​នៃ​ផ្ទាំង​គ្រប់គ្រង​ត្រី ការតាមដាន​ភាពសម្បូ​រ​ត្រី និង​ភាព​ចម្រុះ​ប្រភេទ​ត្រី​
  • ដើម្បី​ប្រមូល​មតិ​កែលម្អ និង​មតិយោបល់​ពី​ប្រទេស​ជា​សមាជិក ដើម្បី​ជូនដំណឹង​ដល់​ការកែលម្អ និង​ការអភិវឌ្ឍ​បន្ថែមទៀត​នៃ​ផ្ទាំង​គ្រប់គ្រង (FADM Dashboard)
  • ដើម្បី​សម្រួល​ដល់​ការពិភាក្សា​អំពី​ជំហាន​បន្ទាប់​ដែល​អាច​កើតមាន រួមទាំង​ការស្វែងយល់​ពី​ការធ្វើសមាហរណកម្ម​ជាមួយ​ផ្ទាំង​គ្រប់គ្រង​បណ្តាញ​ត្រួតពិនិត្យ​ទន្លេ​ស្នូល (CRMN) និង​ការប្រើប្រាស់​ដែល​អាច​កើត​មាននៅ​មជ្ឈមណ្ឌល​អប់រំ និង​ទស្សនា (EVC) របស់​គណៈកម្មការ​ទ​ន្លេ​មេគង្គ (MRC)​។​
    ​សូម​ជម្រាបជូន​ថា សិក្ខាសាលា​ថ្នាក់​តំបន់​នេះ ដឹកនាំ​សម្របសម្រួល​ដោយ​តំណាង​គណៈកម្មាធិការ​ទ​ន្លេ​មេគង្គ ដោយមាន​ការចូលរួម​ពី​ប្រទេស​ជា​សមាជិក​មេគង្គ​រួមមាន ប្រទេស​កម្ពុជា​វៀតណាម ឡាវ និង​ថៃ និង​ក្រុមការងារ​លេខាធិការដ្ឋាន MRC សរុប ២២ រូប​(​ស្រី ៥​រូប​)៕

ព័ត៌មាន និងព្រឹត្តិការណ៍