Thursday, April 23, 2026

ក្រុមការងារ​ការិយាល័យ​ព័ត៌មាន​ភូមិសាស្ត្រ និង​ផែនទី នៃ​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស បាន​បន្ត​ចុះ​ប្រមូល​ព័ត៌មាន​ទិន្នន័យ ដើម្បី​ធ្វើ​ផែនទី​ទន្លេសាប​

​នា​ថ្ងៃ​ចន្ទ ១៣​រោច ខែអស្សុជ ដល់​ថ្ងៃ​ព្រហស្បតិ៍ ២​កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​២០ ដល់​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០២៥ ក្រុមការងារ​ការិយាល័យ​ព័ត៌មាន​ភូមិសាស្ត្រ និង​ផែនទី នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស នៃ​អាជ្ញាធរ​ទន្លេសាប បាន​ចុះ​សិក្សា និង​ប្រមូល​ទិន្នន័យ​ពី​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​រៀបចំ​ផែនទី​ទន្លេសាប ស្ថិតក្នុង​ភូមិសាស្ត្រ ខេត្តបន្ទាយមានជ័យ​។​
​ក្នុង​ដំណើរ​បេសកកម្ម​នេះ ក្រុមការងារ​បាន​៖

  • ជួបពិភាក្សា ជាមួយនឹង​មន្ទីរ​ពាក់ព័ន្ធ​ក្នុង​ខេត្ត ដេ​ី​ម្បី​ប្រមូលយក​ព័ត៌មាន​ទិន្នន័យ​
  • សម្ភាសន៍ និង​ប្រមូល​ព័ត៌មាន​ទិន្នន័យ​ពី អាជ្ញាធរ​ដែល​ធ្វេ​ី​ការ​ក្នុង​ក្រុង ស្រុក ចំនួន​៣​មាន ក្រុង​សិរីសោភ័ណ ស្រុក​ព្រះនេត្រព្រះ និង​ស្រុក​មង្គល​បូរី ដែលមាន​ការពាក់ព័ន្ធ​នៃ​ការផលិត​ផែនទី​។​
    ​សូម​ជម្រាបជូន​ថា ក្រុមការងារ​ចុះ​សិក្សា​មាន​គោលបំណង​សំខាន់​នៃ​ការចុះ​បេសកកម្ម​គឺ ផលិត​ផែនទី​គោល ជា​មូលដ្ឋាន​ទិន្នន័យ​ព័ត៌មាន​សំខាន់​សម្រាប់​ការគ្រប់គ្រង និង​អភិវឌ្ឍន៍​តំបន់​ទន្លេសាប ប្រកបដោយ​ប្រសិទ្ធភាព និង​ភាព​ចីរភាព​៕

ព័ត៌មាន និងព្រឹត្តិការណ៍