Thursday, April 23, 2026

ឯកឧត្តម ហ៊ែល តូនី អនុប្រធានក្តាប់រួមអាជ្ញាធរទន្លេសាប បានដឹកនាំកិច្ចប្រជុំពិភាក្សា ករណីប្រជាពលរដ្ឋនៅស្រុកកំពង់លែង ស្នើសុំកាត់ឆ្វៀល និងអាស្រ័យផលលើទីតាំងដីក្នុងតំបន់៣ ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង

នា​ព្រឹក​ថ្ងៃ​អង្គារ ៧​កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០២៥ ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម​អាជ្ញាធរ​ទន្លេសាប តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​រដ្ឋ​មន្ត្រី ថោ ជេដ្ឋា ប្រធាន​អាជ្ញាធរ​ទន្លេសាប អមដោយ​ឯកឧត្តម​អគ្គលេខាធិការ ឯកឧត្តម​អគ្គលេខាធិការរង លោក​ប្រធាន​នាយកដ្ឋាន និង​ក្រុមការងារ​មន្ត្រី​បច្ចេកទេស ដោយមាន​កិច្ចសហការ​ចូលរួម​ពី​ឯកឧត្តម ស៊ុន សុ​វណ្ណា​រិ​ទ្ធិ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ឆ្នាំង ដើម្បី​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា ករណី​ប្រជាពលរដ្ឋ​នៅ​ស្រុក​កំពង់លែង ស្នើសុំ​អាស្រ័យ​ផល​លើ​ទីតាំង​ដី​ក្នុង​តំបន់​៣ ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ឆ្នាំង នៅ​សាលប្រជុំ​សាលាខេត្ត​កំពង់ឆ្នាំង​, ដែលមាន​ការអញ្ជើញ​ចូលរួម​ពី​លោក លោកស្រី​តំណាង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ក្រសួងបរិស្ថាន ក្រសួង​ធនធានទឹក និង​ឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ និង​មន្ទីរ​ក្រសួង​ធនធានទឹក និង​ឧតុនិយម មន្ទីរ​កសិកម្ម និង​រុក្ខាប្រមាញ់ និង​នេសាទ មន្ទីរ​បរិស្ថាន មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី មន្ទីរ​បរិស្ថាន ខេត្តកំពង់ឆ្នាំង ព្រមទាំង​មន្ត្រី​រដ្ឋបាលខេត្ត លោក​អភិបាលរង​ស្រុក​កំពង់លែង​។​
​កិច្ចប្រជុំ​នេះ បាន​ពិភាក្សា​លើ​ស្មារតី​នៃ​លិខិត​លេខ​: ២៦ សជណ ចុះ​ថ្ងៃទី ៥ ខែមករា ឆ្នាំ​២០២៤ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី , លិខិត​លេខ​: ៩២០៦ សហវ​.​លស​អ​ទច ចុះ​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០២៥ និង​លិខិត​លេខ​: ១៤៣៤ ដន​ស​/​អសដ​ភ ចុះ​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០២៤ របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​នៃ​ការចុះបញ្ជី​សារពើ​ភណ្ឌ​ទ្រព្យសម្បត្តិ​រដ្ឋ ស្របតាម​នីតិវិធី​ជា​ធរមាន​៕

ព័ត៌មាន និងព្រឹត្តិការណ៍