នាថ្ងៃពុធ ២រោច ដល់ថ្ងៃពុធ ៩រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ដល់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក ប៉ុន វុឌ្ឍី អនុប្រធាននាយកដ្ឋានធនធានធម្មជាតិ បានចូលរួមសិក្ខាសាលាស្តីពីការវាយតម្លៃស្ថានភាពក្រុមអាង-ស្ទឹង ជុំវិញបឹងទន្លេសាប (CRRBM-P1) នៅក្នុងខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់។ សិក្ខាសាលានៅក្នុងក្រុមអាងទន្លេនីមួយៗ មានគោលបំណងចំនួន២ គឺ៖
១. ដើម្បីទទួលបានមតិកែលម្អលើលទ្ធផលបឋមនៃការវាយតម្លៃធនធានទឹក និងធ្វើការកែលម្អលទ្ធផលទាំងនោះ
២. ដើម្បីឱ្យភាគីពាក់ព័ន្ធក្នុងអាងទន្លេចូលរួមតាំងពីដំណាក់កាលដំបូង ក្នុងការវិភាគរកបញ្ហារួម និងការកំណត់ចក្ខុវិស័យសម្រាប់អាងស្ទឹងនីមួយៗ។ ដែលរៀបចំដោយក្រសួងធនធានទឹកនិងឧតុនិយម (MOWRAM) គាំទ្រដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។
សូមបញ្ជាក់ថា ក្រសួងធនធានទឹកនិងឧតុនិយម (MOWRAM) គាំទ្រដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បាននឹងកំពុងរៀបចំផែនការអភិវឌ្ឍន៍អាងស្ទឹងទាំង ១២ ជុំវិញបឹងទន្លេសាប ក្រោមគម្រោងគ្រប់គ្រងអាងទន្លេសាបដែលមានភាពធន់នៅកម្ពុជា-ដំណាក់កាលទី១(CRRBM-P1)៕










