Thursday, April 23, 2026

ថ្នាក់ដឹកនាំ អាជ្ញាធរ​ទន្លេសាប អមដំណើរ​ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម ចុះ​ពិនិត្យ​ជាក់ស្តែង​វឌ្ឍនភាព​ការងារ​គម្រោង​ការពារ​ច្រាំងទន្លេ​បាសាក់ ក្នុង​ក្រុង​សំពៅ​ពូន ខេត្តកណ្តាល​

​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ៩​រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០២៥​នេះ ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម និង​ឯកឧត្តម សរ គឹម​សាន្ត អគ្គលេខាធិការ នៃ​អាជ្ញាធរ​ទន្លេសាប អញ្ជើញ​ចូលរួម​អមដំណើរ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន អាជ្ញាធរ​ទន្លេសាប និង​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា ចុះ​ពិនិត្យ​ជាក់ស្តែង​វឌ្ឍនភាព​ការងារ​គម្រោង​សាងសង់​ការពារ​ច្រាំងទន្លេ​បាសាក់​ប្រវែង ៥០០​ម៉ែត្រ​បន្ថែម បន្ត​ពី​គម្រោង​សាងសង់​ដែល​បានបញ្ចប់​ជា​ស្ថាពរ​ប្រវែង ១២០០​ម៉ែត្រ កាលពី​ខែកក្កដា ឆ្នាំ​២០២៤ ដើម្បី​ការពារ​ការបាក់​ស្រុត​ច្រាំងទន្លេ​បាសាក់ ការពារ​ទ្រព្យសម្បត្តិ និង​អាយុជីវិត​របស់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​ដង​ទន្លេ​សា​បាក់ ស្ថិតក្នុង​សង្កាត់​ព្រែក​ជ្រៃ ក្រុង​សំពៅ​ពូន ខេត្តកណ្តាល​។​
​សូមជម្រាបថា ក្នុង​ដំណើរ​ចុះ​ពិនិត្យ​វឌ្ឍនភាព​ការងារ​គម្រោង​ខាងលើ មានការ​អញ្ជើញ​ចូលរួម​ពី​ឯកឧត្តម​ថ្នាក់ដឹកនាំ និង​មន្ត្រី​បច្ចេកទេស​ពី​បណ្តា​ក្រសួង​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ រួមមាន ក្រសួង​ធនធានទឹក និង​ឧតុនិយម អាជ្ញាធរ​ទន្លេសាប គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ គណៈ​អភិបាល​ខេត្តកណ្តាល មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តកណ្តាល និង​អាជ្ញាធរ​មូលដ្ឋាន​គ្រប់លំដាប់​ថ្នាក់​៕

ព័ត៌មាន និងព្រឹត្តិការណ៍