Thursday, April 23, 2026

ដំណើរ​ទស្សនកិច្ច​សិក្សា​រួមគ្នា​រវាង​អាជ្ញាធរ​ទន្លេសាប និង​ធនាគារពិភពលោក​ទៅកាន់​តំបន់​រ៉ា​ម​សារ​ព្រែក​ទាល់​

​បន្ទាប់ពី​មាន​ជំនួប​ពិភាក្សា​ការងារ​រវាង​ឯកឧត្តម​រដ្ឋមន្ត្រី ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប និង​លោកស្រី Maria Angelica Sotomayor ប្រធាន​គ្រប់គ្រង​ការអនុវត្ត​ទឹក​ប្រចាំ​តំបន់​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក នៃ​ធនាគារពិភពលោក (WB) នាពេល​កន្លងមក នៅ​ព្រឹក​ថ្ងៃ​សុក្រ ១​រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០២៥ ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម​អាជ្ញាធរ​ទន្លេសាប តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម​រដ្ឋមន្ត្រី ប្រធាន​អាជ្ញាធរ​ទន្លេសាប អមដោយ​ថ្នាក់ដឹកនាំ​អគ្គលេខាធិការដ្ឋាន និង​មន្ត្រី​បច្ចេកទេស​អាជ្ញាធរ​ទន្លេ​សាប បានធ្វើ​ដំណើរ​ទស្សនកិច្ច​សិក្សា​រួមគ្នា​រវាង​អាជ្ញាធរ​ទន្លេសាប និង​ធនាគារពិភពលោក​ទៅកាន់​តំបន់​រ៉ា​ម​សារ​ព្រែក​ទាល់ ស្ថិតក្នុង​ភូមិសាស្ត្រ​តំបន់​បឹង​ទន្លេសាប ឃុំ​កោះ​ជី​វាំង ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង​។​
​គោលបំណង​នៃ​ទស្សនកិច្ច​សិក្សា​នេះ គឺ​ដើម្បី​សិក្សា​ស្វែងយល់​ពី​សក្តានុពល​ជីវៈចម្រុះ អេកូ​ទេសចរណ៍ បរិស្ថាន​ទឹក ព្រមទាំង​ស្ថានភាព​រស់នៅ​ប្រចាំថ្ងៃ និង​បញ្ហា​ប្រឈម​របស់​ប្រជាជន​រស់នៅក្នុង​ភូមិប​ណ្តែ​ក​ទឹក ដើម្បី​កំណត់​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​សម្រាប់​និរន្តរភាព​តំបន់​ទន្លេសាប​ក្រោម​កិច្ចសហការ​រវាង​អាជ្ញាធរ​ទន្លេសាប និង​ធនាគារពិភពលោក​។ សូមជម្រាបថា តំបន់​រ៉ា​ម​សា​ព្រែក​ទាល់ ជា​តំបន់​គោលដៅ​ទេសចរណ៍ ជា​បន្ទាយ​ពង​កូន​សត្វ​ស្លាប​ទឹក ជាទី​ជម្រក​របស់​សត្វ​ស្លាប​ទឹក​ដ៏​ធំជាងគេ​ក្នុងប្រទេស​កម្ពុជា និង​ជា​តំបន់​ដែល​សម្បូរ​ធនធាន និង​ជីវៈចម្រុះ​ច្រើន​ប្រភេទ​៕

ព័ត៌មាន និងព្រឹត្តិការណ៍