Monday, June 22, 2026

​ក្រុមការងារ​បច្ចេកទេស​ការិយាល័យ​កសិកម្ម​ចម្រុះ នៃ​នាយកដ្ឋាន​ធនធានធម្មជាតិ របស់​អាជ្ញាធរ​ទន្លេសាប បន្ត​ចុះ​សិក្សា​ស្រាវជ្រាវ តាមដាន និង​វាយតម្លៃ អំពី​ការប្រែប្រួល​ដី​កសិកម្ម និង​បម្រែបម្រួល​របប​ជលសា​ស្ត្រ ក្នុង​តំបន់​បឹង​ទន្លេសាប ស្ថិតក្នុង​ភូមិសាស្ត្រ​ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​

​កាលពី​ថ្ងៃ​សុក្រ ៥​កើត ខែ​បឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវ​នឹង​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០២៦ លោក ឡូញ ណារិន្ន ប្រធានការិយាល័យ និង​ក្រុមការងារ​បច្ចេកទេស​កា​រិ​យា​ល័យ​កសិកម្ម​ចម្រុះ នៃ​នាយកដ្ឋាន​ធនធានធម្មជាតិ របស់​អាជ្ញាធរ​ទន្លេសាប បាន​បន្ត​ចុះ​សិក្សា​ស្រាវជ្រាវ តាមដាន និង​វាយតម្លៃ អំពី​ការប្រែប្រួល​ដី​កសិកម្ម និង​បម្រែបម្រួល​របប​ជលសា​ស្ត្រ ក្នុង​តំបន់​បឹង​ទន្លេសាប ស្ថិតក្នុង​ភូមិសាស្ត្រ​ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​។​
​សកម្មភាព នៃ​ការចុះ​សិក្សា​ស្រាវជ្រាវ​៖

  • ជួប​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ស្នើសុំ​ទិន្នន័យ​ស្ថិត​ប្រជាពលរដ្ឋ ការប្រើប្រាស់​ដី កម្ពស់​ទឹក ប្រព័ន្ធ​ស្រោចស្រព និង​របាយការណ៍​ពាក់ព័ន្ធ​ផ្សេងៗ​
  • ចុះទៅ​ទីតាំង​បាន​ពិនិត្យមើល​តាមរយៈ​រូបភាព​ផ្កាយរណប ដើម្បី​បញ្ជាក់បន្ថែម​អំពី​ភាពត្រឹមត្រូវ នៃ​ទីតាំង និង​ទំហំ​
  • ថត​ដ្រូ​ន ដើម្បី​យក​រូបភាព​មក​ប្រៀបធៀប​ជាមួយ​រូបភាព​ផ្កាយរណប​
  • ប្រើប្រាស់​កម្មវិធី Avenza mobile app ដើម្បី​ដំណើរការ នៃ​ការចុះ​សិក្សា​ស្រាវជ្រាវ (​ស្វែងរក​ទីតាំង ផ្លូវ​ធ្វើដំណើរ និង​ពិនិត្យមើល​ផ្ទៃដី​បឋម​)​។​
    ​សូម​ជម្រាបជូន​ថា សកម្ម​ភាពចុះ​សិក្សា​ស្រាវជ្រាវ តាមដាន និង​វាយតម្លៃ អំពី​ការប្រែប្រួល​ដី​កសិកម្ម និង​បម្រែបម្រួល​របប​ជលសា​ស្ត្រ ក្នុង​តំបន់​បឹង​ទន្លេសាប គឺជា​សកម្មភាព​មួយ​ក្នុងចំណោម​សកម្មភាព​សំខាន់ៗ​ជាច្រើន​ដែល​ត្រូវបាន​អនុម័ត​ដាក់​អនុវត្ត​នៅក្នុង​ផែនការ​សកម្មភាព​ប្រចាំឆ្នាំ​២០២៦ របស់​អាជ្ញាធរ​ទន្លេសាប​។ ក្រុមការងារ​ចុះ​សិក្សា គោលបំណង​៖
    ១. សិក្សា​ស្រាវជ្រាវ និង​វិភាគ អំពី​បម្រែបម្រួល​ផ្ទៃដី​កសិកម្ម និង​បម្រែបម្រួល​របប​ជលសា​ស្ត្រ ក្រោម​ផ្លូវជាតិ​លេខ ៥ និង​លេខ ៦ ក្នុង​ខេត្ត​ទាំង ៦ ជុំវិញ​បឹង​ទន្លេសាប​
    ២. ចុះ​សិក្សា តាមដាន និង​ផ្ទៀងផ្ទាត់ លើ​ព័ត៌មាន​-​ទិន្នន័យ ដែល​ប្រមូលបាន​
    ៣. ធ្វើ​បច្ចុប្បន្នភាព ទៅលើ​ទិន្នន័យ​ដែល​ប្រមូលបាន​
    ៤. បង្កើតជា​ផែនទី​គម្រប​ដី​កសិកម្ម ក្រោម​ផ្លូវជាតិ​លេខ ៥ និង​លេខ ៦ ក្នុង​ខេត្ត​ទាំង ៦ ជុំវិញ​បឹង​ទន្លេសាប​
    ៥. ចងក្រង​ជា​របាយការណ៍​តាមដាន​ការអនុវត្ត​សកម្មភាព​ត្រីមាស​-​ឆមាស​-​ប្រចាំឆ្នាំ និង​របាយការណ៍​បច្ចេក​ទេស​៕

ព័ត៌មាន និងព្រឹត្តិការណ៍