Saturday, June 20, 2026

លោកស្រី ទេស សុដាវី អនុប្រធាននាយកដ្ឋាន បាន​អញ្ជើញ​ចូលរួម​វគ្គ​បណ្តុះបណ្តាល ស្តីពី​ភាពជា​អ្នកដឹកនាំ របស់​ស្ត្រី​ក្នុងការ​លើកកម្ពស់​សម​ភាព​យេនឌ័រ នៅក្នុង​ការប្រែប្រួល​អាកាសធាតុ និង​កាត់បន្ថយ​ហានិភ័យ​គ្រោះមហន្តរាយ​

​កាលពី​ថ្ងៃ​អង្គារ ២​កើត ដល់​ពុធ ៣​កើត ខែ​បឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវ​នឹង​ថ្ងៃទី​១៦ ដល់​១៧ ខែមិថុនា ឆ្នាំ​២០២៦ លោកស្រី ទេស សុដាវី អនុប្រធាននាយកដ្ឋាន​រដ្ឋបាល ផែនការ និង​សហប្រតិបត្តិការ បាន​ចូលរួម​វគ្គ​បណ្តុះបណ្តាល ស្តីពី​ភាពជា​អ្នកដឹកនាំ​របស់​ស្ត្រី​ក្នុង ការលើកកម្ពស់​សមភា​ព​យេនឌ័រ នៅក្នុង​ការប្រែប្រួល​អាកាសធាតុ និង​កាត់បន្ថយ​ហានិភ័យ គ្រោះមហន្តរាយ នៅ​សណ្ឋាគា​កាំបូឌីយ៉ាណា រាជធានី​ភ្នំពេញ​។ ដែលមាន​សមាសភាព​ចូលរួម​ពី​ថ្នាក់ដឹកនាំ និង​មន្ត្រី​ប​ច្ចេស​ដែល​មកពី​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​មាន​ចំនួន ៣៩​រូប ក្នុងនោះ​មាន​ស្ត្រី​ចំនួន ៣២​រូប​។​
​សូម​ជម្រាបជូន​ថា វគ្គ​បណ្តុះបណ្តាល​នេះ​មាន​គោលបំណង​៖

  • ដើម្បី​ពង្រឹង​នូវ​ភាពជា​អ្នកដឹកនាំ​របស់​ស្ត្រី​ក្នុងការ​លើកកម្ពស់​សម​ភាព​យេនឌ័រ​នៅក្នុង​ការប្រែប្រួល​អាកាសធាតុ និង​កាត់បន្ថយ​ហានិភ័យ​គ្រោះមហន្តរាយ​
  • ដើម្បី​បង្កើន​នូវ​ជំនាញ ចំណេះ ទំនុកចិត្ត ក្នុង​ភាពជា​អ្នកដឹកនាំ​ប្រកបដោយ​បរិ​យាប​ន្ន ភាព​ធន់ និង​ដោយមាន​ការឆ្លើយតប​នឹង​យេនឌ័រ​
  • ដើម្បី​វិភាគ​យេនឌ័រ​ក្នុង​បរិបទ​ការប្រែប្រួល​អាកាសធាតុ និង​កាត់បន្ថយ​គ្រោះមហន្តរាយ​
  • ដើម្បី​កំណត់​នូវ​គម្លាត​យេនឌ័រ ហានិភ័យ និង​ដំណោះស្រាយ​ដែលមាន​សក្តានុពល​ដោយ ប្រើប្រាស់​ឧបករណ៍​ទិន្នន័យ​បែងចែក​តាម​ភេទ អាយុ និង​ពិការភាព​
  • ដើម្បី​ទទួលស្គាល់ថា ការវិភាគ​យេនឌ័រ​ផ្តល់នូវ​ភស្តុតាង​សម្រាប់​ការស្វែងរក​ការគាំទ្រ​មតិ​
  • បង្កើន​សមត្ថភាព​ក្នុងការ​ប្រើប្រាស់​ឧបករណ៍ តាមរយៈ​ការអនុវត្ត​ឧបករណ៍​៕

ព័ត៌មាន និងព្រឹត្តិការណ៍