អនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប, អគ្គលេខាធិការដ្ឋានអាជ្ញាធរទន្លេសាប បានចាត់ក្រុមការងារសហការជាមួយនឹងអាជ្ញាធរដែនដី និងសហគមន៍ជាប្រចាំចុះតាមដាន ត្រួតពិនិត្យ ទប់ស្កាត់ និងចាត់វិធានការបង្ក្រាបបទល្មើសផ្សេងៗនៅតំបន់បឹងទន្លេសាប។
ជាក់ស្តែងក្រុមការងារបច្ចេកទេសអគ្គលេខាធិការដ្ឋាន បាននិងកំពុងបន្តសកម្មភាពចុះប្រចាំការនៅតាមបណ្តាខេត្តទាំង៦ជុំវិញបឹងទន្លេសាប ដើម្បីពិនិត្យសុពលភាព ថែទាំ លាបថ្នាំ និងបង់លេខបង្គោលព្រំតំបន់៣ ដែលបានសាងសង់កាលពីឆ្នាំ២០២៤ ៕




















