នាព្រឹកថ្ងៃអង្គារ ៩កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ នេះ នៅសាលប្រជុំនៃទីស្ដីការក្រសួង ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យ និងពិភាក្សាលើគម្រោងផែនការចំណាយថវិកា របស់ស្ថាប័ន និងអង្គភាពក្រោមឱវាទក្រសួងធនធានទឹក និងឧតុនិយម ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវថ្នាក់ដឹកនាំរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គនាយក លោក លោកស្រី មន្ត្រីរាជការ តំណាងអង្គភាពថវិកាក្រោមឱវាទក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប។
កិច្ចប្រជុំពិភាក្សានេះមានគោលបំណងរក្សាការឯកភាពគ្នាផ្ទៃក្នុង ប្រសិទ្ធភាពក្នុងការរៀបចំផែនការចំណាយថវិកាឆ្នាំ២០២៧ ស្របតាមសារាចរលេខ ០៦ សរ ចុះថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ ស្ដីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ២០២៧-២០២៩ និងការរៀបចំសេចក្ដីព្រាងច្បាប់ ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៧ ព្រមទាំងពិនិត្យ ដោះស្រាយបញ្ហាប្រឈមនាពេលកន្លងមក ដើម្បីឱ្យការអនុវត្តថវិកាកាន់តែមានប្រសិទ្ធភាព សង្គតិភាពជាមួយក្រសួងស្ថាប័ន ស្របនឹងគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលចំពោះមុខ ការគ្រប់គ្រងធនធានទឹក ធនធានធម្មជាតិ និងគ្រប់គ្រងប្រព័ន្ធឧតុនិយមទំនើប ពង្រឹងការព្យាករអាកាសធាតុ រក្សាបាននូវសន្តិសុខទឹក ធន់នឹងការប្រែប្រួលអាកាសធាតុ បង្ការបានពីហានិភ័យនៃគ្រោះធម្មជាតិ រួមចំណែកគាំទ្រកំណើនសេដ្ឋកិច្ចជាតិប្រកបដោយនិរន្តរភាព៕

















