នាព្រឹកថ្ងៃអង្គារ ៥រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីថ្នាក់ដឹកនាំអាជ្ញាធរទន្លេសាប លោក ឡុក សីលា ប្រធាននាយកដ្ឋានរដ្ឋបាល ផែនការ និងសហប្រតិបត្តិការ បានចូលរួមកិច្ចប្រជុំពិភាក្សាលើគម្រោងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍សម្រាប់កំណើនប្រកបដោយបរិយាបន្ន និងភាពធន់ នាសាលប្រជុំទីស្នាក់ការធនាគារអភិវឌ្ឍន៍អាស៊ី (ADB Meeting Room) ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសនៃ ធនាគារអភិវឌ្ឍន៍អាស៊ី(ADB), តំណាងក្រសួងទេសចរណ៍, ក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុ, ក្រសួងសាធារណៈការ និងដឹកជញ្ជូន និងអាជ្ញាធរទន្លេសាប។
កិច្ចប្រជុំនេះ មានគោលបំណងពិភាក្សាលើលក្ខណៈរួមរបស់គម្រោងត្រូវអនុវត្តឱ្យមានប្រសិទ្ធភាព ដែលនឹងគិតគូរពីការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធនៅតាមតំបន់សំខាន់ៗមួយចំនួននៃខេត្តចំនួនពីរ គឺខេត្តបាត់ដំបង និងខេត្តសៀមរាប ដើម្បីលើកកម្ពស់ទេសចរធម្មជាតិ ជាមួយនឹងការទ្រទ្រង់ជីវភាពរស់នៅរបស់សហគមន៍ក្នុងតំបន់បឹងទន្លេសាប ក្នុងខេត្ត សនិទានកម្មគម្រោង, វិសាលភាពគម្រោង ផែនការហិញ្ញវត្ថុ, ការរៀបចំការអនុវត្តគម្រោង ដំណើការកម្មវិធីគម្រោង និងផែនការរៀបចំគម្រោង ។
សូមបញ្ជាក់ថា បន្ទាប់ពីកិច្ចប្រជុំនេះបញ្ចប់ គណៈប្រតិភូអន្តរក្រសួង រួម និងធនាគារអភិវឌ្ឍន៍អាស៊ី(ADB )នឹងបន្តចុះទស្សនៈកិច្ចសិក្សាផ្ទាល់នៅទីតាំងជាក់ស្តែងនាខេត្តបាត់ដំបង និងខេត្តសៀមរាប ចាប់ពីថ្ងៃទី ១៦រហូតដល់ថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២៥៕










