ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប នៅព្រឹកថ្ងៃអង្គារ ១២កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ែល តូនី អនុប្រធានក្តាប់រួមអាជ្ញាធរទន្លេសាប បានដឹកនាំសម្របសម្រួលកិច្ចប្រជុំអន្តរក្រសួងដើម្បីពិភាក្សាលើការងារធ្វើបច្ចុប្បន្នភាពផែនទីកំណត់ផ្ទៃដីតំបន់៣ និងការកំណត់ដែនរដ្ឋបាលបែងចែកព្រំទឹករវាងខេត្តទាំង៦ជុំវិញបឹងទន្លេសាប ។
កិច្ចប្រជុំនេះ អញ្ជើញចូលរួមពីតំណាងក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់ ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ ក្រសួងធនធានទឹកនិងឧតុនិយម អភិបាលរងទទួលបន្ទុកនៃគណ:អភិបាលខេត្ត មន្ទីរធនធានទឹកនិងឧតុនិយមខេត្តទាំង៦ជុំវិញបឹងទន្លេសាប ថ្នាក់ដឹកនាំអនុប្រធាន អទស អគ្គលេខាធិការ អគ្គលេខាធិការរង និងប្រធាន-អនុប្រធាននាយកដ្ឋានបច្ចេកទេស អាជ្ញាធរទន្លេសាប សរុបចំនួន ៣៣នាក់។
សូមជម្រាបជូនថា កិច្ចពិភាក្សានេះដើម្បីជំរុញបញ្ចប់ការកំណត់ផ្ទៃដីតំបន់៣ ការបែងចែកព្រំរដ្ឋបាលទឹកបឹងទន្លេសាបរវាងខេត្តនៅជុំវិញបឹងទន្លេសាប សំដៅពង្រឹងប្រសិទ្ធភាពក្នុងការដឹកនាំគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៍តំបន់បឹងទន្លេសាប ឱ្យមាននិរន្តរភាព ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ៕




















