Saturday, April 25, 2026

ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម​អាជ្ញាធរ​ទន្លេសាបបន្ត​ចុះ​ពិនិត្យ​ទីតាំង​ដី​ដែល​រង​ការទន្ទ្រាន​នាពេល​កន្លងមក និង ផ្ទៃដី​ព្រៃ​រេច​រិល ដើម្បី​ផ្ទៀងផ្ទាត់​ជាមួយ​ផែនការ​ដាំ​ស្តារ​ព្រៃ​លិច​ទឹក​ឡើងវិញ

នា​ថ្ងៃ​សុក្រ ២​កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០២៦ ដោយ​ទទួលបាន​ការណែនាំ និង​ចង្អុលបង្ហាញ​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម​អាជ្ញាធរ​ទន្លេសាប ដោយមាន​ការគាំទ្រ​ពី​កងកម្លាំង​នៃ​បញ្ជាការដ្ឋាន​កងទ័ពជើងគោក​បាន​ដឹកនាំ​មន្ត្រី​ក្រុមការងារ​បច្ចេកទេសរ​បស់​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ទន្លេសាប បន្ត​ចុះ​ពិនិត្យ​ទីតាំង​ដី​ដែល​រង​ការទន្ទ្រាន​នាពេល​កន្លងមក និង ផ្ទៃដី​ព្រៃ​រេច​រិល ដើម្បី​ផ្ទៀងផ្ទាត់​ជាមួយ​ផែនការ​ដាំ​ស្តារ​ព្រៃ​លិច​ទឹក​ឡើងវិញ ស្ថិតក្នុង​ភូមិសាស្ត្រ​ឃុំ​ចំណារ​ក្រោម សំព្រោជ ម្សា​រ​ក្រង និង​ឃុំ​ប្រឡាយ ស្រុក​ស្ទោង ខេត្តកំពង់ធំ​។ ការចុះពិនិត្យ​ដល់ទី​តាំង​ជាក់ស្តែង​នេះ​មាន​កិច្ចសហការ​ចូលរួម​ពី​លោក​អភិបាល និង​អភិបាលរង​នៃ​គណៈ​អភិបាលស្រុក​ស្ទោង តំណាង​មន្ទីរ​ធនធានទឹក និង​ឧតុនិយម តំណាង​មន្ទីរ​បរិស្ថាន នាយ​សង្កាត់រដ្ឋបាល​ជ​ល​ផល មេបញ្ជាការ មេបញ្ជាការរង​កងរាជអាវុធហត្ថ​ស្រុក អធិការរង​នគរបាល អង្គភាព​ជំនាញ​ពាក់ព័ន្ធ​ចំណុះ​រដ្ឋបាល​ស្រុក កម្លាំង​ទីបញ្ជាការ​ស្រាល​ស្ទោង លោក​មេឃុំ ក្រុមប្រឹក្សាឃុំ​ទាំង​បួន នាយប៉ុស្តិ៍​នគរបាលរ​ដ្ឋ​បាល រួមជាមួយ​លោក​មេភូមិ​ដែលមាន​ការពាក់ព័ន្ធ​៕

ព័ត៌មាន និងព្រឹត្តិការណ៍