Saturday, April 25, 2026

ឯកឧត្តម សរ គឹម​សាន្ត អគ្គលេខាធិការ​អាជ្ញាធ​រ​ទន្លេសាប​ចុះ​ពិនិត្យ​សុពលភាព បាញ់ថ្នាំ និង​បង់​លេខ​សម្គាល់​បង្គោល​កំណត់​ព្រំដី​តំបន់​៣

​ថ្ងៃ​សុក្រ ២​កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០២៦ ឯកឧត្តម សរ គឹម​សាន្ត អគ្គលេខាធិការ​អាជ្ញាធ​រ​ទន្លេសាប ដោយមាន​កិច្ចសហការ​គាំទ្រ​ពី​កងកម្លាំង​នៃ​បញ្ជាការដ្ឋាន​កងទ័ពជើងគោក បាន​បន្ត​ចុះ​អនុវត្តតាម​តួនាទី​ភារកិច្ច និង​តាម​ការណែនាំ និង​ចង្អុលបង្ហាញ​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប ដឹកនាំ​ក្រុមការងារ​របស់​អគ្គលេខា​ធិ​ការដ្ឋាន​អាជ្ញាធរ​ទន្លេសាប ពិភាក្សា​ស្តាប់​របាយការណ៍​ឃុំ អំពី​ការ​អាស្រ័យ​ផល​របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​២​និង​ការចូល​តំបន់​៣ និង​បន្ត​ចុះ​ពិនិត្យ​សុពលភាព បាញ់ថ្នាំ និង​បង់​លេខ​សម្គាល់​បង្គោល​កំណត់​ព្រំដី​តំបន់​៣ ក្នុងភូមិ​សាស្ត្រ​ឃុំ​ផ្សារ ពន្លៃ ឆ្នុកទ្រូ ខុន​រ៉ង ត្រពាំង​ចាន់ មេលំ និង​ឃុំ​កំពង់ព្រះ​គគីរ ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង ដោយមាន​កិច្ចសហការ​ចូលរួម​ពី​លោក​អភិបាលរង​ស្រុក មេឃុំ ស្មៀន ប្រធាន​កសិកម្ម​ស្រុក ប្រធានការិយាល័យ​ភូមិបាល​ស្រុក នាយ​សង្កាត់រដ្ឋបាល​ជ​ល​ផល រួមជាមួយ​លោក​មេភូមិ​ដែលមាន​ការពាក់ព័ន្ធ​៕

ព័ត៌មាន និងព្រឹត្តិការណ៍