នាថ្ងៃអង្គារ ៦កើត ដល់ថ្ងៃសុក្រ ៩កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៤-២៧ ខែមីនា ឆ្នាំ២០២៦, លោកស្រី ប្រាក់ ចាន់វឌ្ឍនា អនុប្រធាននាយកដ្ឋានធនធានធម្មជាតិ នៃអាជ្ញាធរទន្លេសាប បានចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំលើកទី១ និងសិក្ខាសាលារបស់គណៈកម្មាធិការអន្តរក្រសួង និងកំណត់ចក្ខុវិស័យរួមលើកទី១ នៃគម្រោងលើកកម្ពស់និរន្តរភាពប្រព័ន្ធទឹកក្រោមដីឆ្លងដែនដីសណ្តរទន្លេមគង្គ(CMDA)។ កិច្ចប្រជុំ និងសិក្ខាសាលានេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម វ៉ាន់ មុនីនាថ អនុរដ្ឋលេខាធិការនៃក្រសួងបរិស្ថាន និងជាសហប្រធានគណៈកម្មាធិការតំបន់ និងដោយមានការចូលរួមពី តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធរួមមាន ៖ ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ក្រុមការងារនៃក្រសួងបរិស្ថានព្រមទាំងក្រសួងកសិកម្ម និងបរិស្ថាននៃប្រទេសវៀតណាម តំណាងមូលនិធិបរិស្ថានសកល តំណាង IUCN ប្រចាំកម្ពុជា និងតំបន់មេគង្គ តំណាងវិទ្យាស្ថានCDRI តំណាងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា តំណាងអង្គការ UNESCO ប្រចាំកម្ពុជា- វៀតណាម តំណាង NGO Forum Cambodia, តំណាងវិទ្យាស្ថានអនាគតតំបន់មេគង្គ តំណាង MRCS និងសរុប ៧០នាក់(ស្ត្រី៣០នាក់) នៅសាលប្រជុំអង្គរវត្ត សណ្ឋាគារសោម៉ាទេវី អង្គរ។
សូមជម្រាបជូនថា គោលបំណងនៃកិច្ចប្រជុំនិងសិក្ខាសាលាគឺ (១) បូកសរុបលទ្ធផលការងារ របស់ដៃគូអនុវត្តគម្រោង(២)ចែករំលែកចំណេះដឹង និងបទពិសោធន៍ ដែលទទួលបានរវាងភាគីអនុវត្តគម្រោងសំខាន់ៗ និង(៣) ផ្សព្វផ្សាយពីផ្នែកសំខាន់ៗ និងចក្ខុវិស័យរួម របស់គម្រោង CMDA (៤) កំណត់ចក្ខុវិស័យរួម និងដំណើរការរៀបចំផែនការសកម្មភាពជាយុទ្ធសាស្ត្រ (SAP) និង (៥) ប្រមូលមតិយោបល់ និងសំណើរបស់ភាគីពាក់ព័ន្ធដាក់បញ្ចូលគ្នាដើម្បីកំណត់ ToR របស់គណៈកម្មាធិការអន្តរក្រសួង។
កម្មវិធីខាងលើក៏បានធ្វើទស្សនកិច្ចសិក្សានៅតំបន់សហគមន៍វប្បធម៌ ទេសចរបឹងពារាំង និងតំបន់ឧទ្យានជាតិ ព្រះជ័យវរ្ម័ន នរោត្តម ភ្នំគូលែន៕















