Thursday, April 23, 2026

ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ដឹកនាំ​ស​ម្រ​សម្រួល​កិច្ចប្រជុំ​ពង្រឹង​ប្រសិទ្ធភាព​ការងារ​របស់​អាជ្ញាធរ​ទន្លេសាប​

​នា​រសៀល​ថ្ងៃ​ពុធ ១៤​កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០២៥ នៅ​សាលប្រជុំ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម​អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ដឹកនាំ​ស​ម្រ​សម្រួល​កិច្ចប្រជុំ​ពិភាក្សា និង​ពិគ្រោះ​យោបល់​ដើម្បី​ប​ង្កេ​ី​ន​ប្រសិទ្ធភាព​ការងារ​របស់​អាជ្ញាធរ​ទន្លេសាប ដែលមាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម អនុប្រធាន​អាជ្ញាធរ​ទន្លេសាប ឯកឧត្តម​អគ្គលេខាធិការ​-​អគ្គលេខាធិការរង លោក​ប្រធាន​-​អនុប្រធាននាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ​។ សូម​ជម្រាបជូន​ថា ដោយមាន​ការណែនាំ​ពី​ឯកឧត្តម​រដ្ឋមន្ត្រី ថោ ជេដ្ឋា ប្រធាន​អាជ្ញាធរ​ទន្លេសាប ដើម្បី​ប​ង្កេ​ី​ន​ប្រសិទ្ធភាព​ការងារ​របស់​អគ្គលេខា​ធិ​ការដ្ឋាន អាជ្ញាធរ​ទន្លេសាប អង្គ​ប្រជុំបាន​ពិនិត្យ និង​ពិភាក្សា​លេ​ី​របៀប​វរៈ​ដូចខាងក្រោម​៖

  • របាយការណ៍​វឌ្ឍនភាព​ការងារ​ប្រចាំឆមាស​ទី​១ ឆ្នាំ​២០២៥ របស់​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ​
  • ផែនការ និង​ទិសដៅ​អនុវត្ត​បន្ត​ឆមាស​ទី​២ ឆ្នាំ​២០២៥
  • ពង្រឹង​ប្រសិទ្ធភាព​ការងារ​របស់​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ​។

ព័ត៌មាន និងព្រឹត្តិការណ៍