ថ្ងៃសុក្រ ២កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម សរ គឹមសាន្ត អគ្គលេខាធិការអាជ្ញាធរទន្លេសាប ដោយមានកិច្ចសហការគាំទ្រពីកងកម្លាំងនៃបញ្ជាការដ្ឋានកងទ័ពជើងគោក បានបន្តចុះអនុវត្តតាមតួនាទីភារកិច្ច និងតាមការណែនាំ និងចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប ដឹកនាំក្រុមការងាររបស់អគ្គលេខាធិការដ្ឋានអាជ្ញាធរទន្លេសាប ពិភាក្សាស្តាប់របាយការណ៍ឃុំ អំពីការអាស្រ័យផលរបស់ប្រជាពលរដ្ឋក្នុងតំបន់២និងការចូលតំបន់៣ និងបន្តចុះពិនិត្យសុពលភាព បាញ់ថ្នាំ និងបង់លេខសម្គាល់បង្គោលកំណត់ព្រំដីតំបន់៣ ក្នុងភូមិសាស្ត្រឃុំផ្សារ ពន្លៃ ឆ្នុកទ្រូ ខុនរ៉ង ត្រពាំងចាន់ មេលំ និងឃុំកំពង់ព្រះគគីរ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ដោយមានកិច្ចសហការចូលរួមពីលោកអភិបាលរងស្រុក មេឃុំ ស្មៀន ប្រធានកសិកម្មស្រុក ប្រធានការិយាល័យភូមិបាលស្រុក នាយសង្កាត់រដ្ឋបាលជលផល រួមជាមួយលោកមេភូមិដែលមានការពាក់ព័ន្ធ៕






































