Thursday, April 23, 2026

ឯកឧត្តម សរ គឹម​សាន្ត អគ្គលេខាធិការ​អាជ្ញាធ​រ​ទន្លេសាប ដឹកនាំ​ក្រុមការងារ​ចូលរួម​កិច្ចប្រជុំ​ពិភាក្សា​ជាមួយ​ក្រុម​អ្នកជំនាញការ​ចិន នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​ទន្លេ​ឆាង​ជាំ​ង Changjiang River Scientific Research Institute

​នា​រសៀល​ថ្ងៃ​សុក្រ ៦​រោច ខែស្រាព​ណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០២៥ ដោយ​ទទួលបាន​ការអនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពី​ឯកឧត្តម​រដ្ឋមន្ត្រី ថោ ជេដ្ឋា ប្រធាន​អាជ្ញាធរ​ទន្លេសាប ឯកឧត្តម សរ គឹម​សាន្ត អគ្គលេខាធិការ​អាជ្ញាធ​រ​ទន្លេសាប បាន​ដឹកនាំ​ក្រុមការងារ​មន្ត្រី​បច្ចេកទេស​អាជ្ញាធរ​ទន្លេ​សាប ទទួលបន្ទុក​ការអនុវត្ត​គម្រោង​ក្រោម​កិច្ចសហប្រតិបត្តិការ​ជាមួយ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ចូលរួម​កិច្ចប្រជុំ​ពិភាក្សា​ការងារ ជាមួយ​ក្រុម​អ្នកជំនាញការ​ចិន នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​ទន្លេ​ឆាង​ជាំ​ង (Changjiang River Scientific Research Institute) ដឹកនាំ​ដោយ Mr. Zhou Yinjun, Deputy Director of River Research Department (RRD), CRSRI នៅ​លេខាធិការដ្ឋាន​អាជ្ញាធរ​ទន្លេសាប​។​
​កិច្ចប្រជុំ​ខាងលើនេះ ក្នុង​គោលបំណង ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ និង​ការផ្លាស់ប្តូរ​បច្ចេកទេស​ផ្នែក​អន្តរ​កម្ម​នៃ​ទន្លេ បឹង ការស្រាវជ្រាវ​ជលសា​ស្ត្រ និង​ការគ្រប់គ្រង​ធនធានទឹក​ប្រកបដោយ​និរន្តរភាព និង​ទស្សនកិច្ច​សិក្សា​ប្រមូល​ព័ត៌មាន​សម្រាប់ “​ជំរុញ​កិច្ចសហការ​ការងារ នឹង​រួមចំណែក​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា រវាង​ក្រុមការងារ​បច្ចេកទេស​នៃ​អាជ្ញាធរ​ទន្លេសាប និង​ក្រុម​អ្នកជំនាញការ​ចិន ក្នុងការ​យល់ដឹង​អំពី​សក្ដានុពល​ដ៏​ស្មុគស្មាញ​នៃ​បឹង​ទន្លេសាប និង​តំបន់​ពាក់ព័ន្ធ​ជុំវិញ ក៏ដូចជា​ការកំណត់​នូវ​ឱកាស​សហការ សម្រាប់​ការសិក្សា​ស្រាវជ្រាវ​បែប​វិទ្យាសាស្ត្រ និង​ការអភិវឌ្ឍ​គម្រោង ស្នើសុំ​កិច្ចសហការ​រួមគ្នា រវាង​អាជ្ញាធរ​ទន្លេសាប ជាមួយនឹង​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​ធនធាន​ទឹកទន្លេ​មេគង្គ​-​ឡាន​ឆាង ដែល​ក្នុងនោះ​មាន គម្រោង​ចំនួន​ពីរ ត្រូវ​បានដាក់​ស្នើសុំ​ការគាំទ្រ​ពី​មូលនិធិ​ពិសេស នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង​សម្រាប់​ឆ្នាំ ២០២៦​។

  • គម្រោង​ទី​១: ការផ្លាស់ប្តូរ​ទំនាក់ទំនង​រវាង​ទន្លេ និង​បឹង និង​ឥទ្ធិពល​របស់​វា​លើ​បឹង​ទន្លេសាប​(Change of The Relationship between River and Lakes and Its Impact on the Tonle Sap Lake)
  • គម្រោង​ទី​២: ប្រព័ន្ធ​តាមដាន​ត្រួតពិនិត្យ​តាមដាន​របាយ​ទឹកភ្លៀង និង​ការព្រមាន​គ្រោះថ្នាក់​អាកាសធាតុ​ក្នុង​អាង​ទន្លេសាប (Intergrated Monitoring System for Rainfall Monitoring and Disastrous Weather Early Warning For Tonle Sap Basin)​។​
    ​ជាមួយគ្នានេះ ក្រុម​អ្នកជំនាញការ​ចិន ក៏បាន​ធ្វើ​បទ​បង្ហាញ​ពី​ការសិក្សា​ស្រាវជ្រាវ​ថ្មីៗ​ផងដែរ​៕

ព័ត៌មាន និងព្រឹត្តិការណ៍