នាព្រឹកថ្ងៃសុក្រ ៦រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ប្រធានអាជ្ញាធរទន្លេសាប ឯកឧត្តម ហ៊ែល តូនី អនុប្រធានក្តាប់រួមអាជ្ញាធរទន្លេសាប រួមជាមួយ ឯកឧត្តម សរ គឹមសាន្ត អគ្គលេខាធិការអាជ្ញាធរទន្លេសាប បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា និងពិគ្រោះយោបល់លើខ្លឹមសារនៃសេចក្ដីព្រាងអនុក្រឹត្យស្ដីពីអាជ្ញាបណ្ណទឹកក្រោមអធិបតីភាព ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការក្រសួងធនធានទឹក និងឧតុនិយម។
សូមបញ្ជាក់ជូនថាអនុក្រឹត្យស្តីពីអាជ្ញាបណ្ណទឹកជាឧបករណ៍គតិយុត្តមួយសម្រាប់អនុវត្តច្បាប់ស្តីពីការគ្រប់គ្រងធនធានទឹកនៅក្នុងព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០០៧ ក៏ដូចជាក្រមបរិស្ថាននិងធនធានធម្មជាតិឆ្នាំ២០២៣ ដែលរៀបចំឡើងដើម្បីផ្ដល់សិទ្ធិស្របច្បាប់ដល់បុគ្គលគ្រប់រូប ក្នុងការប្រើប្រាស់ទឹក និងធនធានទឹក ក្នុងគោលដៅធ្វើអាជីវកម្ម និងការអភិវឌ្ឍន៍វិស័យធនធានទឹក ប្រកបដោយសមធម៌ និងបរិយាបន្ន ព្រមទាំងអនុញ្ញាតឱ្យក្រសួងធនធានទឹក និងឧតុនិយម ក្តាប់បាននូវព័ត៌មានទិន្នន័យនៃការប្រើប្រាស់ទឹក ងាយស្រួលក្នុងការរៀបចំផែនការគ្រប់គ្រង និងបែងចែកទឹកប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព៕















