Thursday, April 23, 2026

ឯកឧត្តម សរ គឹម​សាន្ត អគ្គលេខាធិការ​អាជ្ញាធ​រ​ទន្លេសាប ដឹកនាំ​ក្រុមការងារ​បច្ចេកទេស​អន្តរក្រសួង បន្ត​ចុះ​កំណត់​និយាម​កា​បង្គោល​ជំ​ហ៊ាន​២ ដំណាក់កាល​ទី​១ បង្គោល​ព្រំដី​តំបន់​កាត់​ឆ្វៀល​(​តំបន់​១ និង​តំបន់​២ ស្ថិតក្នុង​តំបន់​៣) ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ធំ

​បន្ទាប់ពី​ក្រុមការងារ​បច្ចេកទេស​អន្តរក្រសួង​បញ្ចប់​ការចុះ​កំណត់​និយាម​កា​បោះបង្គោល​ព្រំដី​តំបន់​កាត់​ឆ្វៀល​នៅ​ខេត្តកំពង់ឆ្នាំង រួចមក នៅ​ថ្ងៃ​សៅរ៍ ៤​រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០២៥ ឯកឧត្តម សរ គឹម​សាន្ត អគ្គលេខាធិការ​អាជ្ញាធ​រ​ទន្លេសាប បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស​អន្តរក្រសួង សហការ​ជាមួយ​មន្ទីរ អង្គភាព​ជំនាញ​ពាក់ព័ន្ធ អាជ្ញាធរ​មូលដ្ឋាន​គ្រប់លំដាប់​ថ្នាក់ និង​កងកម្លាំង​បញ្ជាការ​ស្រាល​ទាំង​៣ បាន​បន្ត​ចុះ​កំណត់​និយាម​កា​បោះបង្គោល​ជំ​ហ៊ាន​២ ដំណាក់កាល​ទី​១ បង្គោល​ព្រំដី​តំបន់​កាត់​ឆ្វៀល (​តំបន់​១ និង​តំបន់​២ ស្ថិតក្នុង​តំបន់​៣) ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ធំ​។​
​សូម​ជម្រាបជូន​ផងដែរ​ថា នៅ​ខេត្តកំពង់ធំ អាជ្ញាធរ​ទន្លេសាប​មាន​ផែនការ​បោះបង្គោល​ព្រំដី​តំបន់​កាត់​ឆ្វៀល​(​តំបន់​១ និង​តំបន់​២ ស្ថិតក្នុង​តំបន់​៣) ចំនួន​ប្រមាណ ៣ ០៣៦​បង្គោល ដោយឡែក​សម្រាប់​ឆ្នាំ​២០២៥​នេះ អាជ្ញាធរ​ទន្លេសាប​ជ្រេ​ី​ស​រេ​ី​ស​ស្រុក​តាំងគោក នៃ​ខេត្តកំពង់ធំ​សម្រាប់​បោះបង្គោល​ព្រំដី​តំបន់​កាត់​ឆ្វៀល​ជំ​ហ៊ាន​២ ដំណាក់កាល​ទី​១ ចំនួន ៣៩៨​បង្គោល សម្រាប់​បង្គោល​នៅសល់​នឹង​បន្ត​បោះ​នៅ​ឆ្នាំ​បន្តបន្ទាប់​រហូតដល់​ចប់​រួចរាល់​១០០% ៕

ព័ត៌មាន និងព្រឹត្តិការណ៍