Thursday, April 23, 2026

វគ្គ​បណ្តុះបណ្តាល​ស្តីពី ការ​បន្សាំ នឹង​ប្រព័ន្ធ​អេកូឡូស៊ី​ទៅក្នុង​គោលនយោបាយ ដើម្បី​ពង្រឹង​សមភាព​យេនឌ័រ​នៅក្នុង​មហា​អនុតំបន់​មេគង្គ

កាលពី​ថ្ងៃ​អង្គារ ១៥​កើត ដល់​ថ្ងៃ​ព្រហស្បតិ៍ ២​រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី ១០ ដល់ ថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ​២០២៥ លោក ម៉ម សុធា ប្រធានការិយាល័យ​ជីវចម្រុះ នៃ​អាជ្ញាធរ​ទន្លេសាប បាន​បន្តទៅ​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ស្តីពី ការ​បន្សាំ នឹង​ប្រព័ន្ធ​អេកូឡូស៊ី​ទៅក្នុង​គោលនយោបាយ ដើម្បី​ពង្រឹង​សមភាព​យេនឌ័រ​នៅក្នុង​មហា​អនុតំបន់​មេគង្គ​“ Ecosystem-Based Adaptation into policy to Strengthen Gender Equality in the Greater Mekong Subregion “ នៅ​សណ្ឋាគារ Crown Plaza នៅ​ទីក្រុង​វៀង​ចន្ទ ប្រទេស​ឡាវ​។ វគ្គ​បណ្តុះបណ្តាល​នេះ​បានរៀបចំ​ឡើង​ដោយ អង្គការ​សហភាព​អន្តរជាតិ​សម្រាប់​ការអភិរក្ស​ធម្មជាតិ (IUCN)​។ វគ្គ​បណ្តុះបណ្តាល​នេះ​មាន​គោលបំណង​:
១. ពង្រឹង​ការយល់ដឹង​អំពី សមភាព​យេនឌ័រ ជន​មាន​ពិការភាព ក្នុងការ​ចូលរួម​សង្គម (GEDSI)
២. ពិនិត្យមើល​ការអនុវត្ត កាលានុវត្តន​ភាព និង​ឧបសគ្គ​ក្នុងការ​បញ្ជ្រាប EBA(​ការ​បន្សាំ​ទៅនឹង​ប្រព័ន្ធ​អេកូឡូស៊ី​) ទៅក្នុង​គោលនយោបាយ​ប្រែប្រួល​អាកាសធាតុ​៕

ព័ត៌មាន និងព្រឹត្តិការណ៍